歌词

(ប្រុស) ស្រីអើយស្រីយួរស្រាក់ជាប់ដៃតើអូនធ្ងន់អត់? ស្រីអើយស្រីយួរស្រាក់ជាប់ដៃតើអូនរួយអត់?
មើលទៅពាលពៅដូចរៀងហត់ៗ មេឃក្តៅមុខរៀងកម្សត់ បើហត់បងជូនទៅបាន
ឡើងឡានបងមកកល្យាណ
(ស្រី) អរគុណហើយមិនចាំបាច់ឡើយវត្តនៅខាងមុខ អរគុណហើយដើរជិតដល់ហើយវត្តនៅខាងមុខ
អរគុណដែលដឹងសុខទុក្ខ តែមើលទៅដូចប្លែកមុខ មិនមែនអ្នកស្រុកនេះទេមែនទេ?
អត់ស្គាល់ផងមកសួរនាំគេ
(ប្រុស) បងមកពីស្រុកឆ្ងាយរៀបម្ហូបរៀបបាយមកវត្តនេះដែរ មកដើម្បីធ្វើបុណ្យ ឥឡូវបានបុណ្យ
សំណាងបែរបានជួបស្នេហ៍ មុខមូលដូចជាដួងខែ ស្លៀកពាក់សមជានារីខ្មែរ ចង់ស្គាល់ពុកម៉ែផ្ទះនៅម្តុំណា?
បង្កើតកូនស្រីស្អាតដូចទេវតា
(ស្រី) ខែបិណ្ឌភ្ជុំគេគិតរឿងបុណ្យមិនមែនស្នេហា ថ្ងៃភ្ជុំធំប្រញាប់រៀបចំចង្ហាន់ដូនតា
ចង់និយាយរឿងស្នេហា ចាំផុតភ្ជុំសិនរៀមរ៉ា ខ្ញុំក៏មិនថាអីថាវ៉ាន់ដែរ សំខាន់ហ៊ានចូលសួរដល់ពុកម៉ែ
Written by: Yem Tasrong, ម៉ានិត វីរ៉ាយុត្ត, សុខ ដន
instagramSharePathic_arrow_out