制作
出演艺人
Chhoun Malay
表演者
作曲和作词
Ma Loaphy
作词
Sameang Rithy
作曲
Mer Bun
作曲
制作和工程
CVMA
制作人
The Cambodian Vintage Music Archive Inc
制作人
歌词
មេឃមីស្រទុំ ភ្នំខៀវស្រងាត់
ហ្វូងពពករសាត់ ហើរកាត់ផ្ទៃនភា
សូរិយារៀបខ្លួនចូលពួននិន្ទ្រា
ធម្មជាតិនានា កំព្រាសោកស្តាយរស្មី
អង្គុយបីកូនតោងក្បូនសង្ឃឹម
ត្រើយលាឆ្ងាយសន្លឹម ញញឹមចាំស្រែកថ្មី
អកចាំសំបុកព្រោះទុកចិត្តប្តី
ស្នេហានាងកង្រី ភក្តីលុះសូន្យសង្ខា
ប្តីអើយ!ប្តី រឿងអ្វីក៏ដាច់អាល័យមេត្តា
ទុកឱ្យខ្ញុំកំព្រា រងារវេទនាខ្លោចផ្សា
វិលជួបគ្នា ផ្តើមដោះសារជីវិត
ថ្ងៃនេះចង្កៀងច្រៀងសួររកបង
ខ្នើយគ្រែថែគូគ្រង សារសងសុំដួងចិត្ត
បើក្ស័យឥឡូវអូនសូមនៅជិត
ទោះប្រាណខានឱបរឹត
ចាំគិតទៅជាតិក្រោយទៀត
ប្តីអើយ!ប្តី រឿងអ្វី? ក៏ដាច់អាល័យមេត្តា
ទុកឱ្យខ្ញុំកំព្រារងារវេទនាខ្លោចផ្សា
វិលជួបគ្នា ផ្តើមដោះសារជីវិត
ថ្ងៃនេះចង្កៀងច្រៀងសួររកបង
ខ្នើយគ្រែថែគូគ្រង សារសងសុំដួងចិត្ត
បើក្ស័យឥឡូវអូនសូមនៅជិត
ទោះប្រាណខានឱបរឹត
ចាំគិតទៅជាតិក្រោយទៀត
Writer(s): Sameang Rithy
Lyrics powered by www.musixmatch.com