Huoy Meas 的热门歌曲
制作
作曲和作词
Huoy Meas
词曲作者
歌词
បងសំណាង
អូនព្យាយាមបំភ្លេចរូបបង
ឱ្យជ្រះស្រឡះបាន
តែប្រហែលជាយូរណាស់
សព្វថ្ងៃដើរលក់ផ្កាតែឯង
ដើរលក់ផ្កាតែឯង
ស្វែងរកបងគ្រប់ទិសទី
ក្រែងបានដំណឹងគ្រាន់រសាយចិត្តខ្លះ
អូនគ្មានបំណងរួមរស់នឹងបងទេ
ប៉ុន្តែបើឮដំណឹងថា
បងបានសុខសប្បាយទេនោះ
ចិត្តអូនពិតជាសប្បាយ
ហ៊ឺម! បើនៅតែដើរលក់ផ្កា
តើថ្ងៃណា ទើបលុបបំបាត់ឈ្មោះបងបាន?
ត្រូវតែព្យាយាមលុបឈ្មោះបងពីបេះដូងឱ្យបាន
ខ្ញុំច្រៀងចម្រៀងមួយបទនេះ
គ្រាន់នឹងបានលម្ហែចិត្ត
បើបងមានចិត្តអាណិត
ជួយទិញផ្ការបស់ខ្ញុំ
ផ្កា... នៅថ្មីស្រស់ក្រពុំ
ដូចក្រមុំពេញវ័យ
បើបានថើបហើយ
ពេញចិត្តអនេក
ទុក្ខព្រួយចង្រៃរលាយសូន្យ
ដើរលក់តែផ្កាប្រាថ្នាជួបបង
ក្រែងលោបានរសាយចិត្ត
ផ្កាចោលក្លិនសព្វសាយ
ក្រអូបជុំជិត ជិតសព្វទិសា
បាត់តែបងគ្មានឮដំណឹងសោះ
ថាបងរស់នៅទីណា
អូនដើរលក់ផ្កា អូនដើរលក់ផ្កា
អូនដើរលក់ផ្កា តែម្នាក់ឯង
Writer(s): Huoy Meas
Lyrics powered by www.musixmatch.com