Pen Ran 的热门歌曲
制作
歌词
ចឹកអ្ហា! ដាក់គុយទាវមួយចានមក
យី! ដូចជាបាត់ក្មេងវាយស្បែកជើងទៅឯណាហើយហ្ន៎!?
អូ! លោកស្រីត្រូវការវាយស្បែកជើងឬ?
អញ្ជើញអង្គុយសិនទៅ
ហ! វឺយ! ពួកអ្ហែង! ចាំអីទៀត
មកវាយស្បែកជើងលឿនៗអ្ហា!
ទៅពួកយើងទៅ ម៉ូយយើងមកដល់ហើយវឺយ! ហេ!
ស្បែកជើងៗដុះផ្សិត អ៊ូយ! នៅជិតធុំតែក្លិនម្ហិះតុប
ឆាប់ឡើងវាយឱ្យហើយទាន់ព្រឹក
ក្រែងអាចឹកដេញឱ្យចេញពីហាង
(ក្រែងអាចឹក ដេញឱ្យចេញពីហាង)
លើកជើងដាក់លើធុងឱ្យស្រួល
កុំរមួលតិចខ្ញុំខោកឮប៉័ង
ស្បែកជើងរឹងមើលតែបាយក្តាំង
កុំមាត់ខ្លាំង ខ្ញុំខ្ចីគេពាក់ទេ
(កុំមាត់ខ្លាំង ខ្ញុំខ្ចីគេពាក់ទេ)
ឡា! ៗៗៗៗ ឡា! ៗៗៗ ឡា! ៗៗៗៗៗ
អ្នកស្រីសុំបារីមួយមក
យីះ! ឫកថោក ហារមាត់ឡើងសុំគេ
មិនឱ្យខ្ញុំមិនខ្ចីវាយទេ
ស៊ូទំនេរ ដើរទាត់ខ្យល់លេងវិញ
(ស៊ូទំនេរ ដើរទាត់ខ្យល់លេងវិញ)
លើកគុយទាវយកទៅជូនលោកស្រី
យីះ! ចុះស្អីអាចោរឈាមឆិញ
អត់ស៊ីរ៉ា យកទឹកមាត់លាបវិញ
កុំទោរម្នេញ ខ្ញុំមិនយកលុយទេ
(កុំទោរម្នេញ ខ្ញុំមិនយកលុយទេ)
ឡា! ៗៗៗៗ ឡា! ៗៗៗ ឡា! ៗៗៗៗៗ
អ្នកស្រីសុំបារីមួយមក
យីះ! ឫកថោក ហារមាត់ឡើងសុំគេ
មិនឱ្យខ្ញុំមិនខ្ចីវាយទេ
ស៊ូទំនេរ ដើរទាត់ខ្យល់លេងវិញ
(ស៊ូទំនេរ ដើរទាត់ខ្យល់លេងវិញ)
លើកគុយទាវយកទៅជូនលោកស្រី
យីះ! ចុះស្អីអាចោរឈាមឆិញ
អត់ស៊ីរ៉ា យកទឹកមាត់លាបវិញ
កុំទោរម្នេញ ខ្ញុំមិនយកលុយទេ
(កុំទោរម្នេញ ខ្ញុំមិនយកលុយទេ)
(កុំទោរម្នេញ ខ្ញុំមិនយកលុយទេ)
Written by: Various Artists