ធឿន បុរី 的热门歌曲
制作
出演艺人
ធឿន បុរី
表演者
作曲和作词
PEKPENH SOMALINA
词曲作者
歌词
I.បងស្រឡាញ់នាងមួយអើយអ្នករួមស្រុក ដេកមិនសុខនៅមិនសុខអើយព្រោះនឹកស្រី ប្រាប់ម៉ែប្រាប់ឪអើយឱ្យចូលស្ដី នឹកថាបានគ្នាអើយប្រពន្ធប្ដី តែម្ដាយនាងស្រីថានាវនាងទុកឱ្យគេហើយអើយ
II.បងដេកខកចិត្តអើយ ប្រាំពីរយប់សំងំតែក្នុងបន្ទប់អើយប្រាំពីរថ្ងៃ នឹកស្រណោះខ្លួនណាស់អើយម្ចាស់ថ្លៃ ម្ដាយអូនផ្ដាំថាអើយកុំស្រមៃ ទៅរកគេថ្មី ស៊េរីគ្នាឯងទៅអើយ
III.អាសូរទ្រូងណាស់អើយ វាខ្មាសគេសុខៗមិនចង់ទេអើយ មកលក់ផ្លូវកូនសុំទោសផងអើយណាម៉ែឪ បាក់មុខជាមួយកូនអើយឡើងពេញផ្លូវ បង្ខំលោកឱ្យចូលទៅ ឥឡូវគេប្រកែកហើយអើយ
Written by: PEKPENH SOMALINA