ខេមរៈ សិរីមន្ត 的热门歌曲
制作
出演艺人
ខេមរៈ សិរីមន្ត
表演者
作曲和作词
PEKPENH SOMALINA
词曲作者
歌词
Verse I : ផ្ញើការបារម្ភតាម Messenger ចិត្តអើយសែនព្រួយខ្លាចអូនត្រូវខ្យល់ព្រោះនៅខាងក្រៅ ធ្លាក់ភ្លៀងហើយមានផ្គរ ហាមចិត្តមិនជាប់ ចង់Callទៅរក
Verse II : ខាងក្រៅត្រជាក់ធ្លាក់ខ្យល់ អូនអើយរងាទេ ថាចិត្តបងខ្វល់ៗៗ ខ្លាចអូនត្រូវភ្លៀងផ្ដាសាយ ខ្វល់ច្រើនព្រោះបងនៅឆ្ងាយ
ប្រាប់បងបើអូន Alright បងចាំដំណឹងឆោមឆាយ.....
Hook : ពេលមានភ្លៀងធ្លាក់យើងជ្រកក្រោមឆ័ត្ររួមតែមួយ បើបងជោគជ័យចង់ឱ្យអូនជោគជ័យជាមួយ មានព្យុះមានផ្គរអូនកាន់ដៃបងមកកុំព្រួយ
បើអូនរងាបងមានខ្លួនធ្វើជាភួយ ក្រោមឆ័ត្រតែមួយបេះដូងយើងលោតទន្ទឹមគ្នា
ពាក់ Hoodie បងកុំឱ្យកាយអូនរងា ផ្គរលាន់ឮខ្លាំងបងនៅជិតពុំងា កាន់ដៃបងមកយើងទៅផ្ទះជាមួយគ្នា
Pre : ខ្លាចអូនត្រូវភ្លៀងទទឹកកាយ
ខ្លាចអូនឈឺគ្រុនផ្ដាសាយ ខ្លាចអូនមិនស្រួលក្នុងកាយ ព្រោះផ្លូវទៅផ្ទះអូននៅឆ្ងាយ ឡើងម៉ូតូមកឱបបងពីក្រោយ ញុំាអីសិនក៏បានបើអូនឃ្លានហើយ
ចាំបងជូនទៅផ្ទះពេលអូនញុំាហើយ...
Rap : ញុំាអូនញុំាអូនញុំា ទោះអូនឡើងគីឡូ ក៏បងនៅស្រឡាញ់
ខ្នាញ់អើយខ្នាញ់ ខ្នាញ់អើយខ្នាញ់ ខ្នាញ់អើយខ្នាញ់ កូនអ្នកមីងណាឡើងគួរឱ្យស្រឡាញ់ ញញឹមសែនស្រស់មើលឡើងដូចអប្សរា ស្បែកមានពន្លឺអូនភ្លឺដូច Star សម្ដីរមទមចេះបីភាសាស្គាល់ចាស់ទុំ នេះម៉ាក់ Your កូនប្រសា
Break : ភ្លៀងរឹតតែធ្លាក់អូនអើយកុំធ្វើមុខស្រពោន………..
Hook : ពេលមានភ្លៀងធ្លាក់យើងជ្រកក្រោមឆ័ត្ររួមតែមួយ បើបងជោគជ័យចង់ឱ្យអូនជោគជ័យជាមួយ មានព្យុះមានផ្គរអូនកាន់ដៃបងមកកុំព្រួយ
បើអូនរងាបងមានខ្លួនធ្វើជាភួយ ក្រោមឆ័ត្រតែមួយបេះដូងយើងលោតទន្ទឹមគ្នា ពាក់ Hoodie បងកុំឱ្យកាយអូនរងា ផ្គរលាន់ឮខ្លាំងបងនៅជិតពុំងា កាន់ដៃបងមកយើងទៅផ្ទះជាមួយគ្នា
Written by: PEKPENH SOMALINA