Sinn Sisamouth 的热门歌曲
制作
出演艺人
Sinn Sisamouth
表演者
作曲和作词
អ៊ុច ថុន
词曲作者
Ouch Thong
作曲
制作和工程
Sinn Sisamouth
制作人
The CVAM Inc
制作人
歌词
បើមិនស្ម័គ្រខ្ញុំ កុំបញ្ឈឺចិត្ត
ស្រីមិនអាណិត ដល់ចិត្តរៀមស្នេហ៍
អាសូរទ្រូងណាស់ អភ័ព្វខុសគេ
គេមានគូគេ ទុក្ខខ្ញុំឥតល្ហែ ក្នុងសមុទ្រកម្ម
អនុស្សាវរីយ៍ អូនហើយនិងបង
រៀមបានចងក្រង ជាយូរខែឆ្នាំ
លាក់ទុកក្នុងចិត្ត ដោយឥតប្រេះស្រាំ
ឥឡូវទ្រូងកម្ម ធ្លុះធ្លាយប្រេះស្រាំ ព្រោះតែស្រីម៉ុម
វាលស្រីស្រណោះអឺយ!
វាលស្រីស្រណោះ កំណើតស្នេហ៍ខ្ញុំ
សង្ឃឹមថ្ងៃស្អែក ថាបានសុខុម
ឥឡូវវាលស្រី ស្រណោះឧត្ដម បំភ្លេចចោលអស់
បើមិនស្ម័គ្រខ្ញុំ សូមប្រាប់ខ្ញុំផង
ឆ្លើយប្រាប់មកបង ថាលែងអាឡោះ
បងនឹងស្រែកផ្ដាំ វាលស្រីស្រណោះ
ស្រីចិត្តមិនស្មោះ វាលស្រីស្រណោះ ជួយចាំខ្ញុំផង
វាលស្រីស្រណោះអឺយ!
វាលស្រីស្រណោះ កំណើតស្នេហ៍ខ្ញុំ
សង្ឃឹមថ្ងៃស្អែក ថាបានសុខុម
ឥឡូវវាលស្រី ស្រណោះឧត្ដម បំភ្លេចចោលអស់
បើមិនស្ម័គ្រខ្ញុំ សូមប្រាប់ខ្ញុំផង
ឆ្លើយប្រាប់មកបង ថាលែងអាឡោះ
បងនឹងស្រែកផ្ដាំ វាលស្រីស្រណោះ
ស្រីចិត្តមិនស្មោះ វាលស្រីស្រណោះ ជួយចាំខ្ញុំផង
វាលស្រីស្រណោះ ជួយចាំខ្ញុំផង
Written by: អ៊ុច ថុន