精选于

制作

出演艺人
Kai
Kai
表演者
作曲和作词
Engleang Tean
Engleang Tean
词曲作者

歌词

យប់ យប់ក៏ដូចជាថ្ងៃ ការពិតដូចក្តីស្រមៃ អ្វីៗពណ៌ស៊ីជម្ពូ
ស្នេហ៍ ស្នេហ៍ដែលស្វែងរកជាយូរ នារីដែលប៉ងជាគូ ការពិតអូននៅត្រង់នេះ
ពេលខ្លះមិនអស់ចិត្តលួចសួរខ្លួនឯង ថានេះគឺជាការពិតជាក់ស្តែងឬក្តីស្រមៃ
បើនេះជាសុបិន អូនអើយ បងមិនចង់ភ្ញាក់ឡើយខ្វល់ខ្វាយខ្លាចបាត់អូន
បើនេះជាការពិត អូនអើយ បងមិនចង់គេងឡើយ បងស្តាយសម្រស់អូន ហឹម …
ផ្កា ប្រាថ្នាមើលថែថ្នាក់ថ្នម ប៉ុន្តែមិនចង់កាច់ទង ប៉ងថែទាំងដើមទាំងផ្កា
កុំដាស់បងបើស្នេហ៍យើងជាសុបិន ទុកឲ្យគេងញញឹមបែបហ្នឹងបន្តបានទេ
បើនេះជាសុបិន អូនអើយ បងមិនចង់ភ្ញាក់ឡើយខ្វល់ខ្វាយខ្លាចបាត់អូន
បើនេះជាការពិត អូនអើយ បងមិនចង់គេងឡើយ បងស្តាយសម្រស់អូន ហឹម ….
កុំដាស់បងបើស្នេហ៍យើងជាសុបិន ៗ ៗ ៗ ៗ កុំដាស់បងបើសិនក្រោកឡើងគ្មានអូន
Written by: Engleang Tean
instagramSharePathic_arrow_out