制作
出演艺人
Huoy Meas
表演者
作曲和作词
Rotanak Oum
词曲作者
歌词
បងអឺយ! មើលមាត់ទន្លេ ឃើញសត្វរំពេ ហិចហើរត្រសង
ឆៀងឆាបកៀងគូម្តងៗ ដូចអូននិងបង សាសងជាមួយគ្នា
ឱរាអូនសែនសប្បាយ បាននែបនិត្យកាយ នឹងកែវជីវ៉ា
ជាតិនេះអូនជួបវាសនា ព្រោះប្រុសជីវ៉ា ស្នេហាអូនស្មោះ
ប្រុសអឺយ! ញញឹមស្រស់ម៉្លេះ រូបឆោមយ៉ាងនេះ មិនដែលឃើញសោះ
មានវាសនាទើបជួបកែវស្រស់ បងអឺយ! ជឿចុះអូនស្មោះនឹងឆោមឆាយ
ទឹកហូររសាត់បាត់ទៅ តែប្រុសពៅអូនមិនឃ្លាតឆ្ងាយ
អូនចង់នៅនែបនិត្យកាយ អូនសែនរីករាយឥតណាយចិន្តា

Written by: Huoy Meas