歌词

I.ស្នេហាដំបូងបេះដូងឡើងផ្អែមល្ហែម ដូចញុំាបាយមានបង្អែមបន្ថែមរសជាតិផ្អែមជាប់ក ដូចពាក្យចាស់លោកពោលថាឃ្លានឆ្ងាញ់គឺស្រឡាញ់ល្អ វ័យមានគូស្រករបងនាំពុកម៉ែស្តីដល់ចាស់ទុំ ចូលដណ្តឹងអូន
 
II.ការរួចចាប់ដៃបង្កើតគ្រួសារប្តីប្រពន្ធ កាយវិការខុសប្លែកពេលទម្ងន់ អូនលែងទន់ភ្លន់ចរិតមួម៉ៅ រករឿងបងអត់ដេក ដល់ព្រឹកស្អែកពាលពៅភ្នែកឡើងខ្មៅហើយណាជីវា ប្រែប្រួលគ្រប់យ៉ាង
 
R1.ពុកក្មេកម៉ែក្មេកសូមជួយកូនប្រសា យុត្តិធម៌នៅឯណាពេលមិនទាន់ការមិនមែនខ្លាទេ រមទមសុភាព រាបសារខ្លាំងណាស់មាសមេ ឥឡូវឡូឡាជេរគ្មានពេលទំនេរអត់មានថ្ងៃលស់ ប្រពន្ធបងអើយ
 
R2.តាំងពីមានកូនតូចខូចមាត់ខ្លាំងណាស់ខាងរកឈ្លោះ អូនប្រឹងបញ្ជោះពាក្យមិនពីរោះ ដេញបងចេញពីផ្ទះ សោកស្ដាយខ្លួនកំលោះ ឮហើយបងសែនស្រណោះ អូនថាបោកបងយកតែកូនប្រើ ស្តាយខ្លួនប្រាណណាស់
Written by: ជុំ លីណូ, វ៉ន វុទ្ធី
instagramSharePathic_arrow_out