制作
出演艺人
Sinn Sisamouth
表演者
作曲和作词
Voy Ho
作词
制作和工程
The Cambodian Vintage Music Archive Inc
制作人
歌词
គ្មានអ្វីព្រួយ គ្មានអ្វីព្រួយ
បានប្រពន្ធមួយ គ្មានអស់មួយរៀលទេ
រីករាយរាល់ខែ ហាស! ហា! ហាស! ហា!
រាល់ថ្ងៃឃើញតែ ថែខ្ញុំដូចកូនខ្ចី
នៅក្នុងលោកីយ៍ គង់គ្មានអ្វី
សប្បាយ លើសខ្ញុំទេ
ម្យ៉ាងដែរ! ម្យ៉ាងដែរ!
ខ្ញុំមិនគិតទេ មេម៉ាយក៏ជាស្រី
បើខ្ញុំចូលស្ដី ហាស! ហា! អា! ហា!
ក្រមុំដទៃ គ្មានអ្វីជូនគេទេ
ឬបើខ្ញុំស្នេហ៍ ភរិយាគេ
បាបណាស់ ធ្លាក់នរកហើយ
មើលរូបឆោម មើលរូបឆោម
ស័ក្ដិសមទាំងព្រម ក្រមុំល្មមល្មមចាញ់
ផ្អែមមាត់ឈ្ងុយឆ្ងាញ់ ហាស! ហា! អា! ហា!
ឆ្នាំងចាស់ពេញខ្លាញ់ ស្រឡាញ់ពេញចិន្ដា
ដូងខ្ទិះយ៉ាងណា គង់ចាញ់ស្នេហា
មេម៉ាយ មួយភ្លើងដែរ
គ្មានអ្វីព្រួយ គ្មានអ្វីព្រួយ
បានប្រពន្ធមួយ គ្មានអស់មួយរៀលទេ
រីករាយរាល់ខែ ហាស! ហា! ហាស! ហា!
រាល់ថ្ងៃឃើញតែ ថែខ្ញុំដូចកូនខ្ចី
នៅក្នុងលោកីយ៍ គង់គ្មានអ្វី
សប្បាយ លើសខ្ញុំទេ
ម្យ៉ាងដែរ! ម្យ៉ាងដែរ!
ខ្ញុំមិនគិតទេ មេម៉ាយក៏ជាស្រី
បើខ្ញុំចូលស្ដី ហាស! ហា! អា! ហា!
ក្រមុំដទៃ គ្មានអ្វីជូនគេទេ
ឬបើខ្ញុំស្នេហ៍ ភរិយាគេ
បាបណាស់ ធ្លាក់នរកហើយ
មើលរូបឆោម មើលរូបឆោម
ស័ក្ដិសមទាំងព្រម ក្រមុំល្មមល្មមចាញ់
ផ្អែមមាត់ឈ្ងុយឆ្ងាញ់ ហាស! ហា! អា! ហា!
ឆ្នាំងចាស់ពេញខ្លាញ់ ស្រឡាញ់ពេញចិន្ដា
ដូងខ្ទិះយ៉ាងណា គង់ចាញ់ស្នេហា
មេម៉ាយ មួយភ្លើងដែរ
Written by: Voy Ho

