精选于

制作

出演艺人
Adda Angel
Adda Angel
表演者
作曲和作词
Adda Angel
Adda Angel
作曲

歌词

ត្រឹមជាមនុស្ស មនុស្សស្រីធម្មតា
លួចមានស្នេហាលើជីវ៉ាទាំងមិនមើលខ្លួន
ខុសឬទេ ដែលលួចស្នេហ៍ស្ងួន?
អូនមានតែចិត្តនិងសំបកខ្លួន
មិនអាចប្រៀបផ្ទឹមនឹងជីវ៉ា
បងជា គ្រាប់ពេជ្រជះពន្លឺដូចដួងតារា
ត្រឹមអូននេះណាម្ដេចមានវាសនាក្បែរថ្លៃ
ត្រឹមជាពពករសាត់កាត់ចរណៃ
មានវាសនាអី បានថ្លៃជាគូ
មានសិទ្ធិត្រឹមនឹក មានសិទ្ធិត្រឹមប៉ង
មនុស្សល្អដូចបងអូនមិនអាចឈោង
ខ្ពស់ហួសហត្ថា
បងជា គ្រាប់ពេជ្រជះពន្លឺដូចដួងតារា
ត្រឹមអូននេះណាម្ដេចមានវាសនាក្បែរថ្លៃ
ត្រឹមជាពពករសាត់កាត់ចរណៃ
មានវាសនាអី បានថ្លៃជាគូ
គ្រាប់ពេជ្រអូនអើយ
បងបន្ទាបខ្លួនតបស្នេហ៍អូនបន្តិចបានទេ
ឬទុកអោយអូនស្គាល់ត្រឹមពន្លឺមាសមេ
លុះថ្ងៃសូន្យ
បងជា គ្រាប់ពេជ្រជះពន្លឺដូចដួងតារា
ត្រឹមអូននេះណាម្ដេចមានវាសនាក្បែរថ្លៃ
ត្រឹមជា ពពករសាត់កាត់ចរណៃ
មានវាសនាអី បានថ្លៃជាគូ
Written by: Adda Angel
instagramSharePathic_arrow_out