制作
出演艺人
Sinn Sisamouth
伴唱
Ros Sereisothea
表演者
作曲和作词
Sinn Sisamouth
词曲作者
制作和工程
Sinn Sisamouth
工程师
歌词
ប្រះខ្លួនគេងទៅ លើភ្លៅស្រអែម
ពាក្យពេចន៍ទន់ផ្អែម បញ្ជាក់រឿងពិត
ក្លិនក្លែបក្រអូប យប់យន់ជីវិត
រៀមបានរស់ជិត ផុតទុក្ខគ្រាំគ្រា
ឱ! ផ្កាសារាយ លាយទឹករលក
មច្ឆាពួនជ្រក ទីពឹងគង្គា
ទម្ងន់ស្នេហ៍យើង ថ្លឹងថ្លៃស្មើគ្នា
អូនសូមនិទ្រា លើទ្រូងម្ចាស់ប្ដី
អូនអើយ! គេងទៅ កើយភ្លៅបងម្ដង
រៀមអង្អែលខ្នង លើកត្រកងបី
មេឃមីរស្រទំ យំផ្សើមផែនដី
ផ្គរផ្កើនសម្ដី បន្ទរដួងចិត្ត
កាលណាថ្ងៃរះ បងដាស់អូនផង
អូនសូមស្ដាប់បង ច្រៀងកាព្យអាណិត
បើទ្វាររបើក បងអើយ! ទាញបិទ
ស្នេហ៍យើងស្នេហ៍ស្និទ្ធ ដួងចិត្តតែមួយ
អូនអើយ! គេងទៅ កើយភ្លៅបងម្ដង
រៀមអង្អែលខ្នង លើកត្រកងបី
មេឃមីរស្រទំ យំផ្សើមផែនដី
ផ្គរផ្កើនសម្ដី បន្ទរដួងចិត្ត
កាលណាថ្ងៃរះ បងដាស់អូនផង
អូនសូមស្ដាប់បង ច្រៀងកាព្យអាណិត
បើទ្វាររបើក បងអើយ! ទាញបិទ
ស្នេហ៍យើងស្នេហ៍ស្និទ្ធ ដួងចិត្តតែមួយ
Written by: Chang Song, Sisaamouth Sin

