精选于

歌词

I-បានឮដំណឹងអើយ.. ហាអឺងអើយ..សឹងប្រេះឱ!..ឱរា (២ដង)
ចិត្តគ្រាំខ្លោចផ្សា​ ហាអឺងអើយ..សោកាឱ!..ក្រៀមក្រំ​ (២ដង)
II-អង្គការចាប់ជល់អើយ.. ហាអឺងអើយ..រៀបការឱ!..ឲ្យខ្ញុំ​ (២ដង)
ទ្រូងញ័ររណ្ដំ​ ហាអឺងអើយ..ពេញដោយឱ!..ក្ដីទុក្ខ (២ដង)
III-ពុកម៉ែទួញយំ​ ហាអឺងអើយ..បារម្ភឱ!..កូនស្រី (២ដង)
គេបង្ខំយកប្ដី ហាអឺងអើយ..ទាំងមិនឱ!..ស្គាល់មុខ​ (២ដង)
IV-គ្រប់យ៉ាងអង្គការ ហាអឺងអើយ..រៀបចំឱ!..ដាក់ទុក​ (២ដង)r
សូម្បីម៉ែពុក ហាអឺងអើយ..ក៏គ្មានឱ!..សិទ្ធិដែរ (២ដង)
(ភ្លេង)
V-តើកូនកំលោះ ហាអឺងអើយ..នោះជាឱ!..អ្នកណា (២ដង)
ខ្លាចចិត្តឫស្យា ហាអឺងអើយ..ខ្ញុំភ័យឱ!..ឥតល្ហែ (២ដង)
VI-ទោះជាម្នាក់នោះ ហាអឺងអើយ..នៅភូមិឱ!..ជិតក្បែរ (២ដង)
កូនអង្វរម៉ែ​ ហាអឺងអើយ..សុំមិនឱ!..រៀបការ (២ដង)
VII-ឱ!ថ្ងៃរៀបការ ហាអឺងអើយ..អនិច្ចាឱ!..កម្សត់ (២ដង)
គេគាបសង្កត់​ ហាអឺងអើយ..ជូរចត់ឱ!..អាត្មា​ (២ដង)
VIII-ទំនៀមទម្លាប់​ ហាអឺងអើយ..តាំងពីឱ!..ដូនតា​ (២ដង)
ក៏ពួកអង្គការ ហាអឺងអើយ..បំផ្លាញឱ!..គ្មានសល់ (២ដង)
instagramSharePathic_arrow_out