歌詞

ព្រួញអ្វី មិនស្មើព្រួញស្នេហ៍ បាញ់រកតែរង្វង់បេះដូង ត្រូវហើយឈឺចាប់ពេញណែនដើមទ្រូង ដំបៅជ្រៅដូចអណ្ដូង សុីរូងថ្លើមប្រមាត់ គ្មានសល់ ព្រួញស្នេហ៍ គឺព្រួញកំណាច់ ត្រូវតែខ្លាចបើមិនទានស្គាល់ បើស្នេហ៍មិនបានរិះគិតឱ្យដល់ មុខជាមានក្ដីកង្វល់ មកដល់ជិតមិនខាន សំដី ដែលផ្អែម ពិរោះ!ពិរោះ គឺជឿថា ចិត្តស្មោះ នោះហើយគឺជា ព្រួញស្នេហ៍សាមាន្ត បើដឹងមុនហើយ កុំយកដៃកាន់ ខ្លាចក្រែងខកប្រាណ ព្រោះស្នេហ៍អប្រីយ៍ ព្រួញស្នេហ៍ គឺព្រួញពិសពុល បើបានយល់មុខតែរីងរៃ បើស្លាប់គឺស្លាប់ព្រោះតែសំដី ថ្នាក់ថ្នមលួងលោមចិត្តស្រី ឱ្យប្រគល់ក្ដីស្នេហ៍ សំដី ដែលផ្អែម ពិរោះ!ពិរោះ គឺជឿថា ចិត្តស្មោះ នោះហើយគឺជា ព្រួញស្នេហ៍សាមាន្ត បើដឹងមុនហើយ កុំយកដៃកាន់ ខ្លាចក្រែងខកប្រាណ ព្រោះស្នេហ៍អប្រីយ៍ ព្រួញស្នេហ៍ គឺព្រួញពិសពុល បើបានយល់មុខតែរីងរៃ បើស្លាប់គឺស្លាប់ព្រោះតែសំដី ថ្នាក់ថ្នមលួងលោមចិត្តស្រី ឱ្យប្រគល់ក្ដីស្នេហ៍
Writer(s): ពៅ សុីផូ Lyrics powered by www.musixmatch.com
instagramSharePathic_arrow_out