album cover
ពេលមេឃស្រទំ
12
世界音樂
ពេលមេឃស្រទំ 由 Cambodian Vintage Music Archive 於 2021年2月4日發行,收錄於專輯《 》中ចម្រៀងពៅ សុីផូ
album cover
發行日期2021年2月4日
標籤Cambodian Vintage Music Archive
旋律
原聲音質
Valence
節奏感
輕快
BPM57

積分

演出藝人
Ros Sereysothea
Ros Sereysothea
演出者
詞曲
ពៅ សុីផូ
詞曲創作

歌詞

ពេលមេឃស្រទំ អូនយំស្រណោះ
ដួងចិត្តអឺ! ក្រៀមក្រោះ អស់ហើយសេចក្ដីសង្ឃឹម
ព្រិលអស់កែវភ្នែក ដូចភ្លៀងរលឹម
ចន្ទក៏លែងញញឹម
ដូចគ្រាដើម ទៀតហើយ
ចន្ទអើយដឹងទេ តើមកពីអ្វី
បានជាអឺ! រូបស្រី បីដូចជាទូកគ្មានត្រើយ
កាលអូនសួរបង បងក៏មិនឆ្លើយ
គ្មានអ្នកណាមួយឡើយ អាចឆ្លើយនឹងអូនបាន
ដួងចិត្តហ្មងសៅ រស់នៅកំព្រា
ស្នេហាឥតមាន ជម្រកមានឋាន
ស្រវាចាំអ្វី ក៏ចាំមិនបាន
ឃើញអ្វី!អ្វី! ក៏ជាការស្មាន
ក្នុងឋានដែលគ្មានរស្មី
ដឹងហើយថាអូន ជាស្រីអភ័ព្វ
រស់សម្រាប់ស្លាប់ ដោយចិត្តដែលឥតប្រណី
ឋានសួគ៌ងងឹត ឋានចិត្តអប្រីយ៍
ឋានស្នេហ៍អវិចី សម្រាប់ស្រីដូចខ្ញុំ
ដឹងហើយថាអូន ជាស្រីអភ័ព្វ
រស់សម្រាប់ស្លាប់ ដោយចិត្តដែលឥតប្រណី
ឋានសួគ៌ងងឹត ឋានចិត្តអប្រីយ៍
ឋានស្នេហ៍អវិចី សម្រាប់ស្រីដូចខ្ញុំ
Written by: ពៅ សុីផូ
instagramSharePathic_arrow_out􀆄 copy􀐅􀋲

Loading...