積分
歌詞
ផ្កាកូឡាប ស្រស់អ្វីចំណាប់
ភ័ក្រមូលផូរផង់
ខ្ញុំចង់កើតជាសត្វកន្លង់
ដើម្បីបំណងស្រង់ក្លិនកូឡាប
ផ្កាប្រិមប្រិយ ចិត្តខ្ញំអាល័យលើផ្កាដរាប
ខ្យល់បក់មកនាំក្លិនកូឡាប
ក្លិនក្រអូបជ្រៀបពាសពេញឱរា
បើខ្ញុំជាសត្វកន្លង់ រាល់ថ្ងៃតម្រង់រកតែផ្កា
ទុំលើមែក គយគន់ភត្រា
អង្វែលកាយាបុប្ផារូបក្មេង
ក្តីប្រាថ្នាឥតសង្ឃឹមថា កើតជាគូព្រេង
ព្រោះកន្លង់ ឯទៀតខំស្វែង
ឈាងឆាបន្លែង តែកូឡាបមួយ
ផ្កាកូឡាប ស្រស់អ្វីចំណាប់
ភ័ក្រមូលផូរផង់
ខ្ញុំចង់កើតជាសត្វកន្លង់
ដើម្បីបំណងស្រង់ក្លិនកូឡាប
ផ្កាប្រិមប្រិយ ចិត្តខ្ញំអាល័យលើផ្កាដរាប
ខ្យល់បក់មកនាំក្លិនកូឡាប
ក្លិនក្រអូបជ្រៀបពាសពេញឱរា
បើខ្ញុំជាសត្វកន្លង់ រាល់ថ្ងៃតម្រង់រកតែផ្កា
ទុំលើមែក គយគន់ភត្រា
អង្វែលកាយាបុប្ផារូបក្មេង
ក្តីប្រាថ្នាឥតសង្ឃឹមថា កើតជាគូព្រេង
ព្រោះកន្លង់ ឯទៀតខំស្វែង
ឈាងឆាបន្លែង តែកូឡាបមួយ
Written by: Peou Sipho

