積分

演出藝人
Sinn Sisamouth
Sinn Sisamouth
演出者
詞曲
Sinn Sisamouth
Sinn Sisamouth
詞曲創作
製作與工程團隊
Sinn Sisamouth
Sinn Sisamouth
製作人

歌詞

បើកទ្វារឱ្យបង ផងណាព្រលឹង
ម្ដេចក៏បាត់មាត់ស្ងាត់ឈឹង
រឿងអ្វីស្រីខឹង ដេញបងណាអូន
បើក... ទ្វារសិនមកមាសស្ងួន
បងរងាខ្លាំងណាស់អឺនឹមនួន
ប្អូនករុណាបងផង
ដាច់ចិត្តម្ល៉េះអូន ស្ងួនលែងអឺស្រដី
ភ្លៀងព្យុះខ្លាំងណាស់ណាស្រី
ប្រណីបើកទ្វារ ឱ្យបងចូលផង
សូរ... ផ្គររន្ទះឆ្លើយឆ្លង
យប់ជ្រៅណាស់ហើយណានួនល្អង
បងគេង ឯណាទៅ?
តើ... បិសាចក្រមុំឬអ្វី?
តើបិសាចក្រមុំឬអ្វី?
សូមប្រណីប្រាប់ការពិតមក
អូនអើយ ឆ្លើយឱ្យត្រង់មកកែវពន្លក
ខ្លោចចិត្តទេ បងទួញសោយសោក
បោកអឺខ្លួន
ព្រោះតែស្ងួនមួយ
ទោះអូនជាស្រី បិសាចអឺក៏ដោយ
ក៏ស្នេហ៍ មិនប្រែថយក្រោយ
ចិត្តមួយថ្លើមមួយ លុះគ្រាអវសាន
ថ្វី... បើអ្នកស្រុកគ្រប់ប្រាណ
ចោទអូនជាបិសាចអឺ!សាមាន្យ
ក៏បងនៅតែស្នេហ៍
បំណាច់ស្រឡាញ់ លង់ចិត្តអឺទៅហើយ
មិនវិលទៅភូមិវិញឡើយ
អូនអើយ ស្ដាប់បងបងសូមអង្វរ
អូន... ម្ដេចក្បត់ចិត្តស្មោះសរ
យើងកំពុងតែកសាងល្អ
ហេតុម្ដេច ក៏ប្រែប្រួល
Written by: Sinn Sisamouth
instagramSharePathic_arrow_out

Loading...