Pen Ran 熱門歌曲
積分
演出藝人
Pen Ran
演出者
詞曲
បរទេស ទេព សុខុម
詞曲創作
歌詞
អ្ហា!... ខ្ញុំជាស្រី
ប្រៀបបានដូចបុប្ផា
រីកកាលណាដូចច័ន្ទរះពេញវង់
តែមិនចង់ឱ្យប្រុសណាឃើញលម្អងខ្ញុំឡើយ
គ្មានទុក្ខព្រួយទ្រូងល្ហែល្ហើយ
ស្រាប់ប្រទះនេត្រា
គេ... ថាស្រី
ប្រៀបបានដូចជាបុប្ផា
ទៅទីណាសែនឆ្ងាយក៏តាមប្រាថ្នា
ប្រុសក៏ដូចជាឃ្មុំ
ខំហើរត្រាច់ត្រង់ស្រង់ជាតិស្នេហា
បានថ្នាក់ថ្នមឆ្អែតក្នុងឱរា
ក៏ហើរលាចេញទៅ
បើសិនខ្ញុំគ្មានមន្ត
គង់តែព្រហ្មចារីនោះ
រលាយទៅសោះសូន្យ
គ្មានថ្ងៃណាត្រឡប់មកវិញ
ស្រីតោងគួរមើលឱ្យអស់តួ
ហើយមើលចិត្តប្រុសណាអាចពឹងពាក់បាន
ហើយសេ្នហ៍ភក្តីឱ្យស្រីរំពឹង
ខ្ញុំប្រាថ្នាប្រុសណាស័ក្តសមមិនឆ្គង
ល្អហ្មត់ហ្មង ចិត្តប្រពៃជាតំណាង
អាក្រក់ក្តីអូនមិនថាអី
សូមចិត្តតែស្មោះត្រង់
ទោះបាយកកឬបាយក្តាំង
ក៏អូនប្រឹងផ្គាប់ចិត្ត
ខ្ញុំប្រាថ្នាប្រុសណាស័ក្តសមមិនឆ្គង
ល្អហ្មត់ហ្មង ចិត្តប្រពៃជាតំណាង
អាក្រក់ក្តីអូនមិនថាអី
សូមចិត្តតែស្មោះត្រង់
ទោះបាយកកឬបាយក្តាំង
ក៏អូនប្រឹងផ្គាប់ចិត្ត
Writer(s): បរទេស សុខុម
Lyrics powered by www.musixmatch.com