Pen Ran 熱門歌曲
積分
演出藝人
Pen Ran
演出者
詞曲
បរទេស ម៉ម ប៊ុណារៃ
詞曲創作
歌詞
ម៉ុងរ៉ុងរ៉ុង
ដំណក់ភ្លៀងស្រក់រលឹមតក់តក់
ម៉ុងរ៉ុងរ៉ុង
ក្នុងចិត្តញាប់ញ័រពេកកន្លង
ឱ្យខ្ញុំស្នេហ៍ឥតហ្មង
ចង់តែកៀកកើយ
ឡាលី ឡាលី ឡាលីឡា
ក្នុងហឫទ័យព្រឺព្រួចអ្វីម្ល៉េះណា?
ទឹកថ្លាឆ្លុះឃើញបាតដី
ស្នេហ៍ក្មេងខ្ចីអ្វីអ្វីទៅ
ដែលហៅថា
រសជាតិនៃស្នេហាថ្មី?
ម៉ុងរ៉ុងរ៉ុង
ប្រៀបបាននឹងឋានសួគ៌ា
ម៉ុងរ៉ុងរ៉ុង
ពេលសន្ទិយាសុបិនចម្លែក
ប្លែកគួរឱ្យព្រឺព្រួចហឫទ័យកន្លង
ខ្ញុំផ្សងចាំជួបរាល់នាទី
បានជួបកាលណា
ខ្ញុំសូមផ្ញើវាសនា
ស្រមៃស្រមៃជានិច្ច
ប៉ងមិនភ្លេចចង់រួមរិត
ជិតឱរាលុះត្រាជីវិតក្ស័យ
ម៉ុងរ៉ុងរ៉ុង
ប្រៀបបាននឹងឋានសួគ៌ា
ម៉ុងរ៉ុងរ៉ុង
ពេលសន្ទិយាសុបិនចម្លែក
ប្លែកគួរឱ្យព្រឺព្រួចហឫទ័យកន្លង
ខ្ញុំផ្សងចាំជួបរាល់នាទី
បានជួបកាលណា
ខ្ញុំសូមផ្ញើវាសនា
ស្រមៃស្រមៃជានិច្ច
ប៉ងមិនភ្លេចចង់រួមរិត
ជិតឱរាលុះត្រាជីវិតក្ស័យ
Writer(s): បរទេស ម៉ម ប៊ុណារៃ
Lyrics powered by www.musixmatch.com