Sinn Sisamouth 熱門歌曲
積分
歌詞
រសៀលគងព្រៃ រៃយំ ល្វើយអឺល្វើយ
ឱ! កែវបងអើ្ហយ! នាងអឺ! នៅទីណា?
បងសែនអាល័យ ស្ទើរក្ស័យជីវា
រង់ចាំស្នេហា គ្មានលស់ពេលឡើយ
ឱ! ចៅដក ដកអើយ ចៅដកល្ហុង
អញ្ជើញមន្តស្នេហ៍វីយ៉ូឡុង
ប្រុងកូតហៅស្រី មកឆាប់រ៉ា
អូនមកដល់ហើយ បងអើយកុំសង្កា
វីយ៉ូឡុងអឺ! ប្រាប់អូនថា ស្នេហានៅចាំ
អូនសែនភិតភ័យ ទ្រូងស្រីប្រេះស្រាំ
ឮថាអឺ! ប្រុសបង ផ្ដាំឱ្យអូនមកអឺ! ជួប
ឱ! ចៅដក ដកអឺយ! ចៅដកចំប៉ា
អញ្ជើញមន្តស្នេហ៍ហ្គីតា
ជួយថ្នមស្នេហា ឱ្យខ្ញុំផង
បងមិនខឹងទេ ម្ចាស់ស្នេហ៍កុំសៅអឺហ្មង
ហ្គីតា បានប្រាប់បង ថាអូនអឺ! មកហើយ
កាយស្រស់ភក្រ្តឈ្មង បងសូមកៀកអឺកើយ
សូមកើយអូនជាខ្នើយ ប្រចាំជីវិត
ឱ! ចៅដក ដកអឺយ! ចៅដកនួនស្រី
អញ្ជើញមន្តស្នេហ៍ចាប៉ី
សូមអ្នកបំភ្លៃ បំពេពៅ
បងមើលតារា ឆាយាសន្ធៅ
កាយអូនអឺ! នែបនៅ ជាអឺមួយសង្សារ
បងចាប់ជន្លេន ក្ដិចស្ទូចមច្ឆា
ឱនថើបបុប្ផា ទុកជាសាក្សី
ឱ! ចៅដកដកអឺយ! ចៅដកក្ដាំងងា
អញ្ជើញភ្លេងទាំងអស់គ្នា ប្រគំបំពេ គូខ្ញុំអឺ! ផង
Written by: បទភ្លេងបូរាណ ទំនុក សុីន សុីសាមុត