積分
演出藝人
Sinn Sisamouth
演出者
詞曲
ម៉ែរ ប៊ុន
詞曲創作
Mer Bun
詞曲創作
歌詞
កើតមកជាតិនេះ លំបាកម្ល៉េះណា
យល់តែសោកា ស្នេហារុះរោយ
ខុសអ្វីរូបខ្ញុំ ព្រេងកម្មប្រចាំកាយ
ទុក្ខគ្មានរសាយ រសាយឡើយណា
ខ្ញុំសូមសច្ចា លើកហត្ថាឡើងផ្សង
ក្រែងបានដូចប៉ង បំណងប្រាថ្នា
ក្រែងមានវាសនា ទេវតាដាក់ទានឱ្យ
គ្រាមុនថ្លោះធ្លោយ គ្រាក្រោយស្បើយទុក្ខា
ឱ!វាសនាអើយ
ម្ដេចមិនអាសូរ ដល់ខ្លួនខ្ញុំ
ដែលនៅ កំព្រាឯកា
ទុក្ខគ្រាំអាត្មា ឱរារីងរៃ
គ្មានពេលណាស្បើយ
សូមអស់ឥន្ទព្រហ្ម យមរាជ ផងទាំងឡាយ
ជួយនាំរូបកាយ ដែលឆ្ងាយពីរូបខ្ញុំ
ឱ្យចេះមេត្តា ឱរាក្រៀមក្រំ
ឱ្យសាងសុខុម ទ្រនំវាសនា
Written by: Mer Bun, ម៉ែរ ប៊ុន