積分
演出藝人
Sinn Sisamouth
演出者
Ros Sereysothea
演出者
詞曲
Sinn Sisamouth
詞曲創作
歌詞
អូនមើល តារារះព្រោងព្រាយ
រស្មីឆើតឆាយគួរស្នេហា
ដួងចន្ទ ដូចជាវង់ភក្ត្រា
ផ្ទាប់នឹងឱរ៉ាក្នុងរាត្រី
បងអឺយអូនសែនរីករាយណាស់
បានពើបប្រទះប្រុសមានថ្វី
ចេះថ្នមលោមចិត្តផ្ដិតមេត្រី
ឱ្យស្រីលោះលង់ផុងចិន្ដា
កែវកុំបារម្មណ៍ណា ស្រី
ទ្វីបនេះប្រណីយើងហើយណា
អូនសែនរន្ធត់ស្លុតកាយា
មេត្តាអូនផង ណាប្រុសថ្លៃ
អូនស្ដាប់ សំឡេងភ្លេងទឹកជ្រោះ
ពីរោះ រងំផ្គុំនិស្ស័យ
ឱ្យយើង ថតទុកក្នុងហឫទ័យ
ជាស្នេហ៍មានន័យក្នុងលោកា
កែវកុំបារម្មណ៍ណា ស្រី
ទ្វីបនេះប្រណីយើងហើយណា
អូនសែនរន្ធត់ស្លុតកាយា
មេត្តាអូនផង ណាប្រុសថ្លៃ
អូនស្ដាប់ សំឡេងភ្លេងទឹកជ្រោះ
ពីរោះរងំផ្គុំនិស្ស័យ
ឱ្យយើង ថតទុកក្នុងហឫទ័យ
ជាស្នេហ៍ មានន័យក្នុងលោកា
Written by: Sinn Sisamouth

