album cover
ភ្នែកខូច
8
世界音樂
ភ្នែកខូច 由 Cambodian Vintage Music Archive 於 2021年10月7日發行,收錄於專輯《 》中រៀបការចុះបង
album cover
發行日期2021年10月7日
標籤Cambodian Vintage Music Archive
旋律
原聲音質
Valence
節奏感
輕快
BPM144

積分

演出藝人
Sinn Sisamouth
Sinn Sisamouth
演出者
Ros Sereysothea
Ros Sereysothea
演出者
詞曲
គឹមសំអែល និង សុីនសុីសាមុត
詞曲創作

歌詞

រូបអូន ស្រស់មែន
កំលោះ រាប់សែន
កំពុង ច្រណែន
ប្រចណ្ឌ ដណ្តើមរូបស្រី
ទាំងបង ទាំងគេ
ចង់បាន មាសស្នេហ៍
មកថ្នាក់ ថ្នមថែ
ជាគូគាប់ មេត្រី
មើលមិន ឆ្អែតទេស្រី
អូនអើយ កុំថាអី
ប្រណី មកភ្នែករៀមផង
ភ្នែកបង ខូចណាស់
តែខូច ពីម្ចាស់
បញ្ជា ផ្តេសផ្តាស
ខ្ញុំបានដឹងច្បាស់ ហើយបង
ខ្ញុំចង់ តែចាក់
ភ្នែកខូច ឱ្យខ្វាក់
ព្រោះវា ជាធ្នាក់
ធ្វើឱ្យគ្រោះថ្នាក់ ណាបង
សម្លឹងចំ ម្តង! ម្តង!
ធ្វើឱ្យអូន ព្រឺខ្នង
ភ្នែកបង មិនសូវស្រួលទេ
បើសិន អូនចាក់
ភ្នែកបង ឱ្យខ្វាក់
រៀមបង ក៏ស្ម័គ្រ
ទទួលគ្រោះថ្នាក់នេះដែរ
នែ៎ប្រុសកំហូច!
សម្ដី ប៉ប្លូច
បងឯង នេះខូច
គ្មាននរណា ដូចទេ
បងស្រឡាញ់មាសមេ
អូនសូមឆ្លើយ ថាទេ!
កុំមកចង់ស្នេហ៍ អូនអី
បើសិន អូនចាក់
ភ្នែកបង ឱ្យខ្វាក់
រៀមបង ក៏ស្ម័គ្រ
ទទួលគ្រោះថ្នាក់នេះដែរ
នែ៎ប្រុសកំហូច!
សម្ដី ប៉ប្លូច
បងឯង នេះខូច
គ្មាននរណា ដូចទេ
បងស្រឡាញ់មាសមេ
អូនសូមឆ្លើយ ថាទេ!
កុំមកចង់ស្នេហ៍ អូនអី
Written by: គឹមសំអែល និង សុីនសុីសាមុត
instagramSharePathic_arrow_out􀆄 copy􀐅􀋲

Loading...