積分
演出藝人
Ros Sereysothea
演出者
Sinn Sisamouth
演出者
詞曲
គឹមសំអែល និង សុីនសុីសាមុត
詞曲創作
歌詞
សួស្តី! អរុណសួស្តី!
ស្រីអើយ អឺយស្រី តើអូនទៅណា?
សួស្តី! អរុណសួស្តី!
នែ៎ប្រុសប្រិមប្រិយ កុំមកវាចា!
រឿងអ្វី គ្រាន់តែសួរធម្មតា?
បងសួរ ក្នុងទំនុកស្នេហា
ប៉ុណ្ណឹងជីវ៉ា ប្រកាន់បងដែរ
ប៉ុណ្ណឹងជីវ៉ា ប្រកាន់បងដែរ
ថយចេញ នែ៎អញ្ជើញថយចេញ!
កុំឱ្យខ្ញុំដេញ ក្រែងលោខ្មាសគេ
មិនថយ ព្រោះបងស្រឡាញ់
ទោះជាអូនដេញ ក៏មិនចេញដែរ
ប្រុសនេះ អីក៏ខូចម៉្លេះទេ
អូនឃើញ ខូចម្តុំណាដែរ?
សូមជួយគុណកែ
ឱ្យបាន ស្រួលផង
សូមជួយគុណកែ
ឱ្យបាន ស្រួលផង
ប្រុសខិល រប៉ិលរប៉ូច
ខិលធ្វើមិនដូច គឺមានតែបង
បងខិល របុិលរប៉ូច
ខិលហើយថែមខូច
តែលើ នួនល្អង
ថ្ងៃនេះ សូមដើរតាមអូនផង
អូនអើយ សូមអាណិតរៀមម្តង
មិនបាន ទេបង
សូមលា សិនហើយ
មិនបាន ទេបង
សូមលា សិនហើយ
ប្រុសខិល រប៉ិលរប៉ូច
ខិលធ្វើមិនដូច គឺមានតែបង
បងខិល របុិលរប៉ូច
ខិលហើយថែមខូច
តែលើ នួនល្អង
ថ្ងៃនេះ សូមដើរតាមអូនផង
អូនអើយ សូមអាណិតរៀមម្តង
មិនបាន ទេបង
សូមលា សិនហើយ
មិនបាន ទេបង
សូមលា សិនហើយ
Written by: គឹមសំអែល និង សុីនសុីសាមុត

