Sinn Sisamouth 熱門歌曲
積分
歌詞
ចំអកចំអន់ឱ្យទន់ដួងចិត្ត
បញ្ឆៀងបញ្ឆិតឱ្យគិត អាល័យ
កើតទុក្ខគក់ទ្រូងរូងរឹតស្រមៃ
ស្ដាយរសជាតិដៃដើមលើ ឱរា
រវើរវាយនឿយណាយបេះដូង
យល់សប្តិយល់សូង ក្នុងភពស្នេហា
ចង្អៀតចង្អល់ខ្វល់នឹង វាសនា
សំណាងបានចារឱ្យយើងព្រាត់ឆ្ងាយ
ស្រណោះស្រណោក វិយោគរឿងដើម
ពេលដកដង្ហើម លេបតែក្ដីស្ដាយ
គល់ឈើមាត់ស្ទឹង រំពឹងផ្អែកកាយ
នឹករឿងទាំងឡាយ កន្លងផុតទៅ
ចំណីមួយម៉ាត់ ខាំកាត់ចែកគ្នា
ធ្លាក់ខ្យល់រងា គេងភ្លឹកលើភ្លៅ
ស្នាមខាំលើទ្រូង ដិតជាំក្រឡៅ
ស្នាមស្នេហ៍ប្រដៅ ឱ្យបងនឹកអូន
ស្រណោះស្រណោកវិយោគរឿងដើម
ពេលដកដង្ហើម លេបតែក្ដីស្ដាយ
គល់ឈើមាត់ស្ទឹង រំពឹងផ្អែកកាយ
នឹករឿងទាំងឡាយ កន្លងផុតទៅ
ចំណីមួយម៉ាត់ខាំកាត់ចែកគ្នា
ធ្លាក់ខ្យល់រងា គេងភ្លឹកលើភ្លៅ
ស្នាមខាំលើទ្រូង ដិតជាំក្រឡៅ
ស្នាមស្នេហ៍ប្រដៅ ឱ្យបងនឹកអូន
Written by: Sinn Sisamouth