積分
演出藝人
Sinn Sisamouth
演出者
詞曲
សុីនសុីសាមុត និង ម៉ាឡៅពី
詞曲創作
歌詞
សែនស្រណោះគ្រាដែលកន្លង
អូននិងបងបានរួមសេចក្ដីស្នេហា
នៅក្រោមរស្មី នៃព្រះចន្ទថ្លា
ក្រោមផ្ទៃមេឃាសែនធំល្វឹងល្វើយ
បងស្រណោះ ស្រណោះសម្ដី
ដែលស្រស់ស្រី ខ្សឹបប្រាប់ឱ្យបងកៀកកើយ
ពេលនោះបងនៅ មិនទាន់ហ៊ានឡើយ
ព្រោះអ្វីត្រាណត្រើយខ្ពស់ហួសហត្ថា
ស្នេហ៍ដែលមិនស្មាន
ថានឹងបាន រួមក្ដីស្នេហា
ដល់បែរ ជាបាន
ឱ!កល្យាណ
បងភ្លេចប្រាណ ភ្លេចអ្វីទាំងអស់
គ្រាដែលហួសស្រណោះជាថ្មី
បងអាល័យស្រមៃជានិច្ច អូនអើយ!
ទូចអឺយ! ទូចបង បងមិនភ្លេចឡើយ
បងចាំកៀកកើយគ្រាហួសវិលវិញ
ស្នេហ៍ដែលមិនស្មាន
ថានឹងបាន រួមក្ដីស្នេហា
ដល់បែរ ជាបាន
ឱ!កល្យាណ
បងភ្លេចប្រាណ ភ្លេចអ្វីទាំងអស់
គ្រាដែលហួសស្រណោះជាថ្មី
បងអាល័យស្រមៃជានិច្ច អូនអើយ!
ទូចអឺយ! ទូចបង បងមិនភ្លេចឡើយ
បងចាំកៀកកើយគ្រាហួសវិលវិញ
Written by: សុីនសុីសាមុត និង ម៉ាឡៅពី

