積分
演出藝人
Meas Hok Seng
演出者
詞曲
Meas Hok Seng
作曲
製作與工程團隊
The Cambodian Vintage Music Archive Inc
製作人
歌詞
អូនភ្ញាក់ខ្លួនហើយ ភ្ញាក់ដោយចិត្តខ្សោយធ្លោយចុះចាញ់
ដាក់ចិត្តស្រឡាញ់ត្រូវចាញ់ ចិត្តអូនដែលសាវ៉ា
ធ្វើបាបរូបបងឱ្យរងទុក្ខា
ព្រោះខ្លោចផ្សារស្ទើក្ស័យ
កំបាំងពីភ្នែក ស្រីបែកចិត្តចេញពីបងភ្លាម
ឱ្យបងក្អួតឈាម ព្រោះរៀមឆ្កួតតាមវាចាថ្លៃ
ថាស្ម័គ្រថាស្មោះ រួចអូនដោះដៃ
ផ្តាច់និស្ស័យស្នេហា
ក្លិនចម្លែក ចម្លែក! ចម្លែក! ប្លែកធម្មតា
បើសិនជាអូន ស្រឡាញ់! ប្រុសណា
សូមអូន! ប្រហារបងចោលទៅ
បើឱ្យបងរស់ បងនៅតែស្មោះចំពោះស្រី
បើឱ្យបងក្ស័យ ទើបថ្ងៃដោះដៃបានណាពៅ
រស្មីជីវិតបង ពិតជា! ត្រូវ
តម្រូវលើអូនហើយ
បើឱ្យបងរស់ បងនៅតែស្មោះចំពោះស្រី
បើឱ្យបងក្ស័យ ទើបថ្ងៃដោះដៃបានណាពៅ
រស្មីជីវិតបង ពិតជា! ត្រូវ
តម្រូវលើអូនហើយ
Written by: Meas Hok Seng