album cover
ទឹកភ្នែកក្តាមស្រែ
世界音樂
ទឹកភ្នែកក្តាមស្រែ 由 Cambodian Vintage Music Archive 於 2021年11月24日發行,收錄於專輯《 》中នាគត្រាច់ចរ
album cover
發行日期2021年11月24日
標籤Cambodian Vintage Music Archive
旋律
原聲音質
Valence
節奏感
輕快
BPM57

積分

歌詞

ប្តី អឺយ! នៅទីណា?
អូនបីកូន មករកបងហើយ
ម្តេចមិនឃើញឆ្លើយ
ប្តីអឺយ នៅទី... ណា?
ឱ! ប្តីខាន់ស្លា មេបាចាស់ទុំ
ភ្លេងការ ឈ្លោះគ្នារងំ
ប្រគុំជាបទ សោកា
ឱ! អ្នកកវី ល្បីល្បាញភ្លេងបារ
ធ្លាប់ច្រៀង ធ្លាប់ថា
ឱបរឹតសង្សារ ភ្លេចកូននិងខ្ញុំ
ឱ! សែនស្តាយណាស់ ពេលដែលកន្លង
រឿងដែលខុសឆ្គង
ចងក្រងដោយសារ ចាស់ទុំ
ឱ្យខ្ញុំរៀបការ នឹងប្រុសចិត្តឃ្មុំ
ក្រេបហើយ បោះបង់
រូបខ្ញុំឱ្យក្រៀមស្រពោន ខ្លោចផ្សា
ឱ! ព្រហ្មលិខិត កម្រិតលោកអឺយ
បង្កើតខ្ញុំហើយ ម្តេចមិនមេត្តា
មិនមើលមុខមនុស្ស មិនមើលសាវតា
ប្រុសចិត្តសាវា ស្រីរាប់មិនអស់
មានតែទឹកភ្នែក ស្រែកអង្វរប្តី
ក្តាមស្រែ ទាសី ប្តីអឺយ
ម្តេចក៏មិន អាឡោះ
ក្តាមស្រែភក្តី ស្វាមីឥតខ្ចោះ
ក្តាមស្រែនៅស្មោះ
ព្រះអឺយមើលចុះ ម្តេចព្រាត់គ្នាបាន
ឱ! ព្រហ្មលិខិត កម្រិតលោកអឺយ
បង្កើតខ្ញុំហើយ ម្តេចមិនមេត្តា
មិនមើលមុខមនុស្ស មិនមើលសាវតា
ប្រុសចិត្តសាវា ស្រីរាប់មិនអស់
មានតែទឹកភ្នែក ស្រែកអង្វរប្តី
ក្តាមស្រែទាសី ប្តីអឺយ
ម្តេចក៏មិន អាឡោះ
ក្តាមស្រែភក្តី ស្វាមីឥតខ្ចោះ
ក្តាមស្រែនៅស្មោះ
ព្រះអឺយមើលចុះ ម្តេចព្រាត់គ្នាបាន
Written by: Various Artists
instagramSharePathic_arrow_out

Loading...