積分
演出藝人
Chhoun Malay
演出者
詞曲
Voy Ho
作詞
製作與工程團隊
CVMA
製作人
歌詞
រសជាតិជីវិត ខ្លឹមចិត្តស្នេហា បញ្ជាក់សញ្ញា
ប្រាប់ថាថ្ងៃនេះ ជាជើងមេឃថ្មី
ឈាមក្រហមឆ្អៅដៅជាប់ដៃស្រី
លោកនេះគ្មានអ្វី
បំផ្លាញទាសី នៃចិត្តស្មោះបាន
ដំណក់ឈាមស្រក់លើសមុទ្រធារ ឈាមចិត្តបូជា
ពិភពស្នេហា នៃយើងពីរប្រាណ
ធរណីរនាំងព្រះត្រាស់និពាន្វ
គ្មានអ្វីអវសាន រំលាយវិមាននៃស្នេហ៍ភក្ដី
រលកទូកតូចព្រះពាយរំភើយ
សមុទ្រនិងព្រះចន្ទអើយ
ពេលនេះអ្នកហើយដែលជាសាក្សី
ជួយចាំសម្បថថាមួយពាន់សំដី
ឆ្លាក់ដោយហឫទ័យ
នៃស្រីម្នាក់ស្មោះចំពោះស្នេហា
ពាក្យពេចន៍ចិត្តអ្នកប្រកាសស្បែស្បថ
បើប្រែរលត់ ថ្ងៃក្រោយស្រីក្បត់ ចិត្តប្រុសជីវា
សូមឱ្យវត្ថុសាកសិទ្ធនានា មកផ្ដាច់ជន្មា
ផ្ដន្ទាខ្ញុំចុះក្បត់ប្រុសអភ័ព្វ
ពាក្យពេចន៍ចិត្តអ្នកប្រកាសស្បែស្បថ បើប្រែរលត់
ថ្ងៃក្រោយស្រីក្បត់ ចិត្តប្រុសជីវា
សូមឱ្យវត្ថុសាកសិទ្ធនានា មកផ្ដាច់ជន្មា
ផ្ដន្ទាខ្ញុំចុះក្បត់ប្រុសអភ័ព្វ
Writer(s): Voy Ho
Lyrics powered by www.musixmatch.com