收錄於

積分

演出藝人
Huoy Meas
Huoy Meas
演出者
詞曲
Huoy Meas
Huoy Meas
詞曲創作
Peou Sipho
Peou Sipho
作曲
製作與工程團隊
CVMA
CVMA
製作人

歌詞

ក្លិនផ្កាច័ន្ធូក្រអូបម្ល៉េះណា
ក្រអូបលើសផ្កា នាដែនលោកិយ
ដុះក្នុងឧទ្យានមានភ័ព្វប្រពៃ
ផ្កាមាននិស្ស័យរាល់យប់ថ្ងៃ
រំសាយក្លិនខ្លួនស្រីបង្អួតភូមរា
ថ្ងៃនេះភូមរាប្រាថ្នាលំអង
ក្នុងចិត្តប៉ុនប៉ងចង់ស្រូបគន្ធា
ហើរទៅហើរមកស្កាត់រកបុប្ផា
លួងលោមស្នេហាថ្លែងវាចា
សូមស្រីមេត្តាបងផង
ច័ន្ធូផ្កាទន់ចិន្តាសាសង
ព្រមស្នេហ៍ស្នង
ចិត្តកួចចងមេត្រី
លះបង់កាយចំណាយភក្តី
ផ្សងនិស្ស័យស្នេហា
អាសូរច័ន្ធូរុះរោយឥតន័យ
រាល់ពេលយប់ថ្ងៃរងទឹកនេត្រា
ព្រោះគេស្គាល់ហើយ គេលែងត្រូវការ
ឱ! អនិច្ចាខ្លួនបុប្ផា
យល់តែទុក្ខារាល់ថ្ងៃ
អាសូរច័ន្ធូរុះរោយឥតន័យ
រាល់ពេលយប់ថ្ងៃរងទឹកនេត្រា
ព្រោះគេស្គាល់ហើយ គេលែងត្រូវការ
ឱ! អនិច្ចាខ្លួនបុប្ផា
យល់តែទុក្ខារាល់ថ្ងៃ
ទុក្ខរាល់ថ្ងៃ ផ្កាច័ន្ធូ ផ្កាច័ន្ធូ
Written by: Huoy Meas, Peou Sipho
instagramSharePathic_arrow_out