收錄於

積分

出演艺人
Sinn Sisamouth
Sinn Sisamouth
表演者
作曲和作词
Voy Ho
Voy Ho
词曲作者
制作和工程
The Cambodian Vintage Music Archive Inc
The Cambodian Vintage Music Archive Inc
制作人

歌詞

តើមាននរណានរណា លួចស្នេហាយើងបាន? បងថាគ្មាទេ បងថាគ្មាន អ្នកណាហ៊ានលួចឡើយ ស្នេហ៍យើងអឺយ! ស្នេហាយើងអឺយ! មិនដូចពពករសាត់ឡើយ បក្សាបក្សីជាសាក្សីស្នេហ៍ខំច្រៀងបំពេ សំឡេងពីរោះអូនអើយ! កុំឈ្លោះកុំខឹងនឹងបង មើលធម្មជាតិទាំងពួង ឆ្លើយឆ្លងឱ្យពរសរសើរ ដល់ស្នេហាយើង ស្រឡាញ់តែមួយ តែមួយ គឺជាត្រួយចិន្ដា ជឿបងណា ជឿបងណា ស្នេហ៍ដូចផ្កាក្រពុំ រីក... លើភ្នំ ក្លិនអឺយ! ក្រអូប ក្លិនក្រអូបល្វើយល្វើយ ដៃនៅក្នុងដៃភ្នែកនៅក្នុងភ្នែក ក្រោមមេឃស្នេហា នៅក្នុងលោកា តើមាននរណាស្នេហាដូចយើង? ស្នេហ៍យើងនេះរុងរឿង ផ្កាភ្លើងឬផ្កាយធ្លាក់មក ក៏ភ្លឺចាញ់ដែរ ស្រឡាញ់តែមួយ តែមួយ គឺជាត្រួយចិន្ដា ជឿបងណា ជឿបងណា ស្នេហ៍ដូចផ្កាក្រពុំ រីក... លើភ្នំ ក្លិនអឺយ! ក្រអូប ក្លិនក្រអូបល្វើយល្វើយ ដៃនៅក្នុងដៃភ្នែកនៅក្នុងភ្នែកក្រោមមេឃស្នេហា នៅក្នុងលោកា តើមាននរណាស្នេហាដូចយើង? ស្នេហ៍យើងនេះរុងរឿង ផ្កាភ្លើងឬផ្កាយធ្លាក់មក ក៏ភ្លឺចាញ់ដែរ
Writer(s): Foriegn Ho Lyrics powered by www.musixmatch.com
instagramSharePathic_arrow_out