積分
演出藝人
Sisamouth Sinn
演出者
詞曲
Sisamouth Sinn
詞曲創作
歌詞
បុប្ផាតែមួយ ព្រួយខ្លាចមិនបានអឺយ
បុប្ផាលាក់ប្រាណ មិនងាយបានយល់
ជាច្រើនខែឆ្នាំ រងកម្មអំពល់
ខ្លាចមិនអឺ! បានយល់
មិនបាន ស្គាល់ប្រាណ
រសៀលផ្កាអឺយ ផ្កាអូនចោលក្លិនអឺយ
ឱ្យបងសុបិន ក្លិនកែវកល្យាណ
បងត្រេកអរក្រៃ ហួសនិស្ស័យស្មាន
ចង់ឈោងអឺ! ដៃកាន់
ខ្លាចផ្កា ស្រពោន
ផ្កាអឺយផ្កាខ្ញុំ ក្រពុំជាប់ទង
ជាតិនេះរៀមផ្សង ឱ្យបានជួបអូន
ទោះជាផ្កាធ្លាក់ បាក់មែកស្រពោន
អូនអើយបងចាំ ថែទាំរាល់ថ្ងៃ
ផ្កាប្រចាំចិត្ត អម្រិតស្នេហាអឺយ
បងសូមសច្ចា ស្នេហាលុះក្ស័យ
បងពិតជាស្មោះ ជាងនាងកង្រី
បងច្បាស់អឺ! ជាក្ស័យ
បើមិនបាន ថ្លៃអឺយ
ផ្កាអឺយផ្កាខ្ញុំ ក្រពុំជាប់ទង
ជាតិនេះរៀមផ្សង ឱ្យបានជួបអូន
ទោះជាផ្កាធ្លាក់ បាក់មែកស្រពោន
អូនអើយបងចាំ ថែទាំរាល់ថ្ងៃ
ផ្កាប្រចាំចិត្ត អម្រិតស្នេហាអឺយ
បងសូមសច្ចា ស្នេហាលុះក្ស័យ
បងពិតជាស្មោះ ជាងនាងកង្រី
បងច្បាស់អឺ! ជាក្ស័យ
បើមិនបាន ថ្លៃអឺយ
Written by: Sisamouth Sinn

