積分
演出藝人
Ros Serey Sothea
演出者
詞曲
Oum Dara
詞曲創作
歌詞
បង! បង! ខឹងអូន រឿងអី
តើអូន មានខុសអី ឈប់សិនបង
អូនអត់ក្បត់ចិត្ត ផិតពីបងទេ
គួរអីប្រុសស្នេហ៏ បងបែរខ្នង
បើអូនមានខុស សូមប្រុសប្រាប់ផង
កុំផ្តាច់ចំណង បែរខ្នងរកថ្មី
ខំសាងក្តីស្មោះ អស់ពីចិន្តា
ត្រូវបងប្រហារ ចិន្តាស្រី
រឿរ៉ាវតូចធំ នេះមកពីថ្លៃ
ចង់អោយរូបស្រី រីងរៃខ្លោចផ្សា
គូចាស់ប្រាសព្រាត់ទៅបាត់ កម្មស្នេហ៏រុករាន
កាត់យកវិញ្ញាណ ព្រោះគ្មាន វាសនា
ប្រុសថ្លៃអស់ក្តី ប្រណីមេត្តា
ឬរូបអូន មិនសោភា
បានជាកម្មពៀរ ផ្តន្ទាអាស្រូវ
ខំសាងសិលទាន ក្រែងមាន វាសនា
បែរជាទុក្ខាតាមស្ទាក់ផ្លូវ
នេះឬបុណ្យផល ផ្តល់គុណ អាស្រូវ
តើឯណាទៅ ធម៌ត្រូវក្នុងលោក
គូចាស់ប្រាសព្រាត់ទៅបាត់ កម្មស្នេហ៏រុករាន
កាត់យកវិញ្ញាណ ព្រោះគ្មាន វាសនា
ប្រុសថ្លៃអស់ក្តី ប្រណីមេត្តា
ឬរូបអូន មិនសោភា
បានជាកម្មពៀរ ផ្តន្ទាអាស្រូវ
ខំសាងសិលទាន ក្រែងមាន វាសនា
បែរជាទុក្ខាតាមស្ទាក់ផ្លូវ
នេះឬបុណ្យផល ផ្តល់គុណ អាស្រូវ
តើឯណាទៅ ធម៌ត្រូវក្នុងលោក
Written by: Oum Dara