歌詞

ឃ្វាលចិត្តប្រុសពាល ដូចឃ្វាលពពក ពេលខ្យល់បក់មក ពពករសាត់មិនទៀង ឃ្វាលចិត្តប្រុសពាល ដូចជាខ្ញុំឃ្វាលទឹកភ្លៀង នេះហើយសំនៀង នៃជីវិតខ្ញុំ ថ្ងៃមុននិយាយ ថាស្រឡាញ់ណាស់ ខ្ញុំនៅចាំច្បាស់ ចាំណាស់ពាក្យថាមិនភ្លេច ឥឡូវស្នេហារះឆ្ងាយ ដូចផ្កាយព្រិចព្រិច ស្ទើររះស្ទើរលិច អស់សង្ឃឹមហើយ បបូរមាត់អើយ មាត់បងអើយ ឆ្លើយជាស្នេហ៍ភរ ស្នេហ៍ភរ បោកចិត្តអូន ឱ្យស្រពោន ស្ទើរសូន្យជីវិត អនិច្ចាដួងចិត្ត ខ្ញុំឥតសង្ឃឹម លោកនេះនរណា ឈឺចិត្តដូចខ្ញុំ យប់ថ្ងៃគេងយំ បាយលាយទឹកភ្នែក សោកា បើខ្ញុំសាងផ្នួស ក៏ព្រោះតែរឿង ស្នេហា អ្នកផងដៀលថា គ្មានបានបុណ្យឡើយ
Writer(s): វ៉ោយ ហូរ Lyrics powered by www.musixmatch.com
instagramSharePathic_arrow_out