歌詞
ខ្ញុំម្ចាស់អើយ នឹងច្រៀងនឹងច្រៀង
ចម្រៀង ឱស្ដេចផ្ទុំអឺយ
ថ្វាយម្ចាស់អើយ ឧត្តមឧត្តម
សក្តិសម ឱឥតខ្ចោះ
ខ្ញុំម្ចាស់អើយ នឹងច្រៀងនឹងច្រៀង
ចម្រៀង ឱស្ដេចផ្ទុំអឺយ
ថ្វាយម្ចាស់អើយ ឧត្តមឧត្តម
សក្តិសម ឱឥតខ្ចោះ
ព្រះនាងអើយ ល្អស្អាតល្អស្អាត
ហ្មត់ហ្មង ឱទាំងអស់
ទាក់ទាញអើយ ចិត្តប្រុសចិត្តប្រុស
ឱ្យគួចលួចស្នេហា
ភក្ត្រាប៉ប្រិម ប៉ប្រិម
ញញឹម ឱពព្រាយអឺយ
ក្លិនពិដោរសាយ ដោរសាយ
លើសក្លិន ឱបុប្ផា
ភក្ត្រាប៉ប្រិម ប៉ប្រិម
ញញឹម ឱពព្រាយអឺយ
ក្លិនពិដោរសាយ ដោរសាយ
លើសក្លិន ឱបុប្ផា
សាច់ទន់អើយ ត្រជាក់ត្រជាក់
កន្ត្រាក់ ឱចន្តា
ឱ្យប៉ងអើយ ប្រាថ្នាប្រាថ្នា
ស្នេហា ឱភក្តី
ស្រណោះអើយ សំនៀងសំនៀង
ផ្ទៀងស្ដាប់ ឱមិនឆ្អន់អើយ
ស្រណោះអឺយកាលគន់ កាលគន់
ភក្ត្រា ឱប្រិមប្រិយ
ស្រណោះអើយ សំនៀងសំនៀង
ផ្ទៀងស្ដាប់ ឱមិនឆ្អន់អើយ
ស្រណោះអឺយកាលគន់ កាលគន់
ភក្ត្រា ឱប្រិមប្រិយ
ស្លុតអស់អើយ វិញ្ញាណវិញ្ញាណ
ហៅសែន ឱអាល័យ
ផ្ទុំទៅអើយម្ចាស់ស្រី ម្ចាស់ស្រី
យប់យន់ ឱណាស់ហើយ
Written by: Sisamouth Sinn


