Sin Sisamouth 熱門歌曲
積分
演出藝人
Sisamouth Sinn
演出者
詞曲
Sin Sisamouth
詞曲創作
歌詞
ពេលសាយ័ន្តទន់ទេរទាបទៅ នាទិខរដូវនៅក្រុងប៉ារីស
ស្មៅខៀវខ្ចីពេញផ្ទៃធរណី ប៉ារីសប៉ារីសល្អអ្វីម្ល៉េះណា...
ខ្យល់ត្រជាក់ធ្លាក់មកដល់កាយ សែនសប្បាយឥតមានខ្វល់ខ្វាយឱរ៉ា
ក្រុងប៉ារីសល្អគាប់នេត្រា សួនច្បារបុប្ផាខ្លះរីកក្រពុំ
ស្តាយណាស់ពេលនឹងឃ្លាតទៅ ឃ្លាតទៅទាំងទុក្ខក្រៀមក្រំ
ស្រណោះប្រុសស្រីក្រមុំ ធ្លាប់ជួបជុំចរចាកំសាន្ត
ឱ!ប៉ារីសខ្ញុំសូមលាហើយ នៅឲ្យស្បើយកុំបីកើតក្តីរំខាន
បើខ្ញុំឃ្លាតក៏ឃ្លាតតែប្រាណគង់បានវិលមកជួបប៉ារីសវិញ
ស្តាយណាស់ពេលនឹងឃ្លាតទៅ ឃ្លាតទៅទាំងទុក្ខក្រៀមក្រំ
ស្រណោះប្រុសស្រីក្រមុំ ធ្លាប់ជួបជុំចរចាកំសាន្ត
ឱ!ប៉ារីសខ្ញុំសូមលាហើយ នៅឲ្យស្បើយកុំបីកើតក្តីរំខាន
បើខ្ញុំឃ្លាតក៏ឃ្លាតតែប្រាណគង់បានវិលមកជួបប៉ារីសវិញ
ជួបប៉ារីសវិញ ជួបវិញមិនខាន...
Writer(s): Sinn Sisamouth
Lyrics powered by www.musixmatch.com