Sinn Sisamouth 熱門歌曲
積分
演出藝人
Sinn Sisamouth
演出者
詞曲
Uoy Heal
作詞
製作與工程團隊
The Cambodian Vintage Music Archive Inc
製作人
歌詞
វាយោបក់ផាត់មក ទឹករលក
ក្នុងសមុទ្រ មើលទៅផុតកន្ទុយភ្នែក
បុប្ផាកំពង់សោម ស្រស់ចម្លែក
រូបល្អអនេក ដូចចន្ទ្រាពេញបូណ៌មី
ក្លិនអូន ក្រអូបច្រាសខ្យល់
គួចចិត្តមេត្រី ព្រោះសម្រស់ស្រី
ឃើញចង់បី ត្រកង
ធម្មជាតិតាមដងភ្នំ មេឃស្រទុំ
ឃ្មុំក្រេបផ្កា ហ្វូងបក្សា ហើរត្រសង
ឱ! កំពង់សោមអើយ មេត្តាផង
បងមានបំណង អូនមួយជាគូជីវិត
បើព្រេង មិនព្រាត់ទេស្រី
សូមស្រីអាណិត ឱ្យបានស្គាល់ចិត្ត
ស្រស់វមិត្រ ផងណា
ខានជួប រូបអូន មួយថ្ងៃ
ថ្លៃអើយ ចិត្តបង ខ្លោចផ្សា
នឹកប្រចណ្ឌ ចង់ស្នេហា
បុប្ផា ម្លេះទេ
បើសិនបានមកបង បីត្រកង
ស្ទាបអង្អែល ច្រៀងលួងលោមថ្នមបំពេ
បុប្ផាកំពង់សោម រៀមសូមស្នេហ៍
រយជាតិឥតប្រែ ស្បថថាស្រលាញ់តែអូន
បើព្រាត់ មិនបានរូបស្រី
ជីវិតបងសូន្យ ប្រៀបដូចជាក្បូន
រសាត់គ្មាន ទីដៅ
ខានជួប រូបអូន មួយថ្ងៃ
ថ្លៃអើយ ចិត្តបង ខ្លោចផ្សា
នឹកប្រចណ្ឌ ចង់ស្នេហា
បុប្ផា ម្លេះទេ
បើសិនបានមកបង បីត្រកង
ស្ទាបអង្អែល ច្រៀងលួងលោមថ្នមបំពេ
បុប្ផាកំពង់សោម រៀមសូមស្នេហ៍
រយជាតិឥតប្រែ ស្បថថាស្រលាញ់តែអូន
បើព្រាត់ មិនបានរូបស្រី
ជីវិតបងសូន្យ ប្រៀបដូចជាក្បូន
រសាត់គ្មាន ទីដៅ
Written by: Uoy Heal