音樂影片

ផ្ការីកលើមេឃ - រស់ សេរីសុទ្ធា | Ros Sereysothea
在 YouTube 上觀看「ផ្ការីកលើមេឃ - រស់ សេរីសុទ្ធា | Ros Sereysothea」

收錄於

積分

演出藝人
Ros Serey Sothea
Ros Serey Sothea
演出者
詞曲
Uoy Heal
Uoy Heal
作詞
製作與工程團隊
The Cambodian Vintage Music Archive Inc
The Cambodian Vintage Music Archive Inc
製作人

歌詞

ឱ!ធម្មជាតិអើយ បានឱ្យកំណើត
បង្កើតរូបកាយ ក្នុងភពលោកា
លោកនេះធំធេង សមុទ្រតណ្ហា
ជួបតែទុក្ខា កម្មតាមប្រល័យ
ស្រីលក្ខណកំព្រា គ្រួសារបាក់បែក
រំពឹងថ្ងៃស្អែក ស្អែកគ្មានប្រណី
ឳពុកស្លាប់ចោល នៅម្តាយថែស្រី
តែកម្មចង្រៃ ម្តាយស្លាប់ចោលទៀត
ស្រណោះមាតា រក្សាថ្នមបី
រាត្រីស្ងាត់សូន្យ កណ្តាលអាធាត្រ
ស្មានម្តាយគេងក្បែរ រាវហើយ រាវទៀត
ទ្រូងលក្ខណ៍ចង្អៀត យល់តែទឹកភ្នែក
មានតែជីដូន ជរាចិត្តធម៌
ស្រីលក្ខណ អង្វរពឹងជាបង្អែក
ជាក្បូនជូនចៅឱ្យផុត ទឹកភ្នែក
ទ្រាំចាំថ្ងៃស្អែក ក្រែងផុតកម្មអើយ
ស្រណោះមាតា រក្សាថ្នមបី
រាត្រីស្ងាត់សូន្យ កណ្តាលអាធាត្រ
ស្មានម្តាយគេងក្បែរ រាវហើយ រាវទៀត
ទ្រូងលក្ខណចង្អៀត យល់តែទឹកភ្នែក
មានតែជីដូន ជរាចិត្តធម៌
ស្រីលក្ខណ អង្វរពឹងជាបង្អែក
ជាក្បូនជូនចៅឱ្យផុត ទឹកភ្នែក
ទ្រាំចាំថ្ងៃស្អែក ក្រែងផុតកម្មអើយ
Written by: Uoy Heal
instagramSharePathic_arrow_out