音樂影片

音樂影片

積分

演出藝人
Sinn Sisamouth
Sinn Sisamouth
演出者
詞曲
Mok Chhoun
Mok Chhoun
作曲家
製作與工程團隊
The Cambodian Vintage Music Archive Inc
The Cambodian Vintage Music Archive Inc
製作人

歌詞

លុយបងពេញដៃ ចរណៃ ម្ដេចធ្វើមុខភ័យ
លែងនិយាយស្ដី ឬមួយ ខឹងនឹងរូបបង?
អូនធ្វើយ៉ាងនេះ បងភ័យ បងព្រួយកន្លង
ខ្លាចតែនួនល្អង លែងឱ្យ បងគេងជិតប្រាណ
កុំព្រួយកុំព្រួយ អូនមួយ អូនចង់បានអ្វី?
ឱ្យតែពៅស្ដី បងលៃ បងរកឱ្យបាន
លុយបងច្រើនណាស់ មិនខ្វះ កុំខ្វល់ត្រឹមឡាន
ទិញថែមប៉ុន្មាន កល្យាណ កុំនៅអឹមអៀម
អូ! អូនកុំព្រួយថ្វី
ប្រាប់មកថ្លើមថ្លៃ
បងលៃទិញឱ្យស្រីភ្លាម
ប្រាប់មក ប្រាប់មក ពៅកុំនៅស្ងៀម
លុយបងរាប់លាន ទុកជូន កល្យាណ
ថាម្ដេច? ថាម្ដេច? ស្រេចហើយ
ពោលអ្វីយ៉ាងនេះ
បើត្រឹមឡានជិះ បងពិត ជាទិញឱ្យបាន
ហេតុអ្វីអូនថា អូនចង់ ទៅនៅវិមាន
ស្តាប់ឮពាក្យភ្លាម ចុកឈាម
ព័ន្ធជើងដួលខ្ពោក
លុយបងពេញដៃ ចរណៃ ម្ដេចធ្វើមុខភ័យ
លែងនិយាយស្ដី ឬមួយ ខឹងនឹងរូបបង?
អូនធ្វើយ៉ាងនេះ បងភ័យ បងព្រួយកន្លង
ខ្លាចតែនួនល្អង លែងឱ្យ បងគេងជិតប្រាណ
កុំព្រួយកុំព្រួយ អូនមួយ អូនចង់បានអ្វី?
ឱ្យតែពៅស្ដី បងលៃ បងរកឱ្យបាន
លុយបងច្រើនណាស់ មិនខ្វះ កុំខ្វល់ត្រឹមឡាន
ទិញថែមប៉ុន្មាន កល្យាណ កុំនៅអឹមអៀម
អូ! អូនកុំព្រួយថ្វី
ប្រាប់មកថ្លើមថ្លៃ
បងលៃទិញឱ្យស្រីភ្លាម
ប្រាប់មក ប្រាប់មក ពៅកុំនៅស្ងៀម
លុយបងរាប់លាន ទុកជូន កល្យាណ
ថាម្ដេច? ថាម្ដេច? ស្រេចហើយ
ពោលអ្វីយ៉ាងនេះ
បើត្រឹមឡានជិះ បងពិត ជាទិញឱ្យបាន
ហេតុអ្វីអូនថា អូនចង់ ទៅនៅវិមាន
ស្តាប់ឮពាក្យភ្លាម ចុកឈាម
ព័ន្ធជើងដួលខ្ពោក
Written by: Mok Chhoun
instagramSharePathic_arrow_out

Loading...