積分
演出藝人
Pen Ran
演出者
詞曲
Voy Ho
作曲家
製作與工程團隊
The Cambodian Vintage Music Archive Inc
製作人
歌詞
ហឺ... ហឺ... ហឺ...!
ហឺ... ហឺ... ហឺ...!
ឱ!... ភ្លៀងអឺយ
ឱ!ភ្លៀងអឺយរាំងទៅ
រាត្រីកាន់តែជ្រៅ ខ្ញុំនៅតែម្នាក់ឯង
កណ្ដោចកណ្ដែង ចំបែងម្ល៉េះទេ ហុឺ...!
ឱ!... កូនព្រាបកំព្រា
អ្នករងារដូចជារូបខ្ញុំ
កណ្ដូបកណ្ដៀរយំ ស្រមោចទាំងតូចធំ
យំស្ដាយទ្រនំ
ព្រោះភ្លៀងលិចអស់ ហុឺ...!
ព្រាត់ហើយ ព្រាត់ហើយ អស់ហើយ អស់ហើយ អស់ហើយ
ម៉ែអឺយពុកអឺយ បងអឺយម្ដេចឡើយ ចោលខ្ញុំកំព្រា
ឈឺចិត្តគ្រប់ពេលវេលា
មនុស្សចិត្តជាមារ ផ្ដន្ទាគ្រួសារខ្ញុំម្ល៉េះ
ឱ!... ភ្លៀងអឺយ
ភ្លៀងស្រក់ហើយដូចទឹកភ្នែកខ្ញុំ
រឿងអ្វីដែលខ្ញុំយំ ខ្ញុំយំគ្រប់ដង្ហើម
នឹកឃើញរឿងដើម ស្រណោះខ្លួនណាស់ ហុឺ...!
តើ... អាក្រក់អ្វីម៉្លេះ
មនុស្សឈ្នានីសនិងមនុស្សដូចគ្នា
សង្ឃឹមលើអ្នកណា មានទេមនុស្សមេត្តា
ឱ!អនិច្ចា វាសនាខ្ញុំអើយ ហុឺ...!
Written by: Voy Ho

