積分
演出藝人
Meas Hok Seng
演出者
詞曲
Meas Hok Seng
作曲家
製作與工程團隊
The Cambodian Vintage Music Archive Inc
製作人
歌詞
បរប៉ៃលិន បានចោលក្លិន រៀមញ័រឥន្ទ្រិយ
ពេលសាយ័ណ្ហ យើងទាំងពីរ សំភីមើលគ្នា
បងខំប្រឹង សម្លឹងអូន ចំត្រង់អង្គា
ក្នុងទេយ្យា គ្រាំគ្រាពេកក្រៃ
ត្បូងរតនា ថ្លាចិញ្ចែង សែនចាំងនេត្រា
ខាំចិត្តបង បងប្រាថ្នា ស្នេហានិស្ស័យ
អូនសាសង បងសាស័ព្ទ
ចាប់មាត់ណាស់ថ្លៃ
រៀមស្រមៃ ឮតែសំដីអូន
អូនលាទៅ ដើរតាមផ្លូវ បងតាមមើលអូន
ល្អណាស់ស្ងួន ដំណើរអូន គន់មិនឆ្អែតទេ
អូនលាទៅ ដោយទុកនៅ ជម្រៅស្នេហ៍
អូនដឹងទេ បងត្រូវស្នេហ៍ បរប៉ៃលិនហើយ
អូនលាទៅ ដើរតាមផ្លូវ បងតាមមើលអូន
ល្អណាស់ស្ងួន ដំណើរអូន គន់មិនឆ្អែតទេ
អូនលាទៅ ដោយទុកនៅ ជម្រៅស្នេហ៍
អូនដឹងទេ បងត្រូវស្នេហ៍ បរប៉ៃលិនហើយ
បរប៉ៃលិន បងត្រូវស្នេហ៍ហើយ
បរប៉ៃលិន បងត្រូវស្នេហ៍អូនហើយ
Written by: Meas Hok Seng

