音樂影片
音樂影片
積分
演出藝人
Sinn Sisamouth
演出者
Pen Ran
演出者
Eung Nary
演出者
Ros Sereysothea
演出者
詞曲
Svay Sam Eua
作詞
製作與工程團隊
The Cambodian Vintage Music Archive Inc
製作人
歌詞
បុប្ផារីកស្រស់ សម្ផស្សប្លែក សម្ផស្សប្លែក
ប្រទាញកែវភ្នែកឱ្យ អឺយ! គយគន់
ដូចសែងសុរិយាលឿង អឺយ! ស្រទន់
ស្លុតស្លុងជីពជន្មក្នុង ឱ! ព្រឹក្សា
ឱ! ហា! អឺ! អឺង! អឺយ!
ថាដូច្នោះ ខ្ញុំមិនជឿឡើយ
រស្មីចាំងចែង កុំក្រែងព្រឹកកុំ ឱ! ក្រែងព្រឹក
ធ្វើឱ្យខ្ញុំភ្លឹកនឹក ឱ! វោហា
ដូចទឹកអម្រិតផ្ដិត ឱ! ចិន្ដា
ប្រទាញសោតាឱ្យ ឱ! វិលវល់
ឱ! ហា! អឺ! អឺង! អឺយ!
សមនេះសម ពុំមានទាស់ទេ
ស្រស់អើយ! ស្រស់ល្អ កម្រដូច កម្រដូច
ញញឹមចោលខួចឱ្យ អឺយ! បងខ្វល់
រៀមសូមជូនចិត្តជា អឺយ! កំណល់
សម្រាប់និមលទៅ ឱ! ថ្ងៃមុខ
ឱ! ហា! អឺ! អឺង! អឺយ!
ខ្ញុំមិនសម ជាគូបងទេ
ឋានះ វណ្ណះ ខុសគ្នាពេកខុស ឱ! គ្នាពេក
ខ្ញុំសូមប្រកែកមិន ឱ! ដាក់ទុក
ស្រឡាញ់បងទៅ ពៅអឺយ! បានសុខ
ពីនេះទៅមុខអូន អឺយ! លែងព្រួយ
ឱ! ហា! អឺ! អឺង! អឺយ!
យើងបានសុខ ឥតទុក្ខព្រួយឡើយ
ស្រស់អើយ! ស្រស់ល្អ កម្រដូច កម្រដូច
ញញឹមចោលខួចឱ្យ អឺយ! បងខ្វល់
រៀមសូមជូនចិត្តជា អឺយ! កំណល់
សម្រាប់និមលទៅ ឱ! ថ្ងៃមុខ
ឱ! ហា! អឺ! អឺង! អឺយ!
ខ្ញុំមិនសម ជាគូបងទេ
ឋានះ វណ្ណះ ខុសគ្នាពេកខុស ឱ! គ្នាពេក
ខ្ញុំសូមប្រកែកមិន ឱ! ដាក់ទុក
ស្រឡាញ់បងទៅពៅ អឺយ! បានសុខ
ពីនេះទៅមុខអូន អឺយ! លែងព្រួយ
ឱ! ហា! អឺ! អឺង! អឺយ!
យើងបានសុខ ឥតទុក្ខព្រួយឡើយ
Written by: Svay Sam Eua


