收錄於

積分

演出藝人
Chhoun Malay
Chhoun Malay
演出者
詞曲
Has Salan
Has Salan
作曲
Sinn Sisamouth
Sinn Sisamouth
作詞
製作與工程團隊
CVMA
CVMA
製作人
The Cambodian Vintage Music Archive Inc
The Cambodian Vintage Music Archive Inc
製作人

歌詞

ហត្ថាទើបបានអង្អែលទ្រូងស្រី
ក្លិនខ្លួនជាប់នៅថ្មោងថ្មី
ភក្តីពុំដែលនឿយណាយ
បានសុខទាំងចិត្ត រួមរឹតឥតពាក្យដោះស្រាយ
មិនចង់ឱ្យបងឃ្លាតឆ្ងាយ ឃ្លាតឆ្ងាយពីឱរា
រូបកាយធ្លាប់កើយជាខ្នើយឧត្តម
ជាខ្ទមក្រឡាបន្ទំ រណ្ដំញាប់ញ័រចិន្តា
សំដីពីរោះ បបោសអង្អែលសោតា
រៀមបានសាកសួរអូនថា
ស្រណោះ ម្ចាស់ទ្រូងបង
ឱផ្កាវាសនា បានបេះបានហើយ
បានជាកៀកកើយ ឆ្លើយឆ្លង
សូមឱ្យបានជួប រួមរស់នឹងបង
ដូចក្តីបំណងដែលប៉ងប្រាថ្នា
លោកអ្នកឧត្តមកុំមើលបំណាំ
អាណិតមេត្តាជួយចាំ
ខែឆ្នាំអាយុស្នេហា
ដែលបានកើតហើយ ហែលឆ្លងភពវដ្តសង្សារ
ខំស្វែងរកដួងចិន្តា ដែននា វាសនាខ្ញុំ
ឱផ្កាវាសនា បានបេះបានហើយ
បានជាកៀកកើយ ឆ្លើយឆ្លង
សូមឱ្យបានជួប រួមរស់នឹងបង
ដូចក្តីបំណងដែលប៉ងប្រាថ្នា
លោកអ្នកឧត្តមកុំមើលបំណាំ
អាណិតមេត្តាជួយចាំ
ខែឆ្នាំអាយុស្នេហា
ដែលបានកើតហើយ ហែលឆ្លងភពវដ្តសង្សារ
ខំស្វែងរកដួងចិន្តា ដែននា វាសនាខ្ញុំ
Written by: Has Salan
instagramSharePathic_arrow_out