Sinn Sisamouth 熱門歌曲
積分
演出藝人
Sin Sisamouth
演出者
詞曲
Svay Sam Eua
詞曲創作
歌詞
ឆ្លើយប្រាប់មក ឆ្លើយប្រាប់មក ណាព្រលឹង
កុំសញ្ជឹង កុំសញ្ជឹង មិនស្រដី
ព្រមមិនព្រម ល្មមស្រីឆ្លើយហើយណាថ្លៃ
ថាប្រណីដល់ភក្ដីបងខ្លះទេ?
ចិត្តរៀមស្មោះ ចិត្តរៀមស្មោះតែស្រីមួយ
ទ្រូងរញ្ជួយ ទ្រូងរញ្ជួយ គ្មានទំនេរ
ចង់បានថ្លៃ មកថ្នមបីបមបំពេ
សាងចិត្តស្នេហ៍ ជាមួយខែពេញបូណ៌មី
ឆ្លើយមក ណាព្រលឹង
ឱ្យបានដឹង កុំឱ្យរៀមសង្ស័យ
ឆ្លើយមក កុំស្ងៀមធ្វើហី
ខ្មាស់អៀនអ្វី ស្រដីមកចុះស្នេហា
វាចាចិត្ត វាចាចិត្ត ដែលបេតី
ជាសាក្សី ជាសាក្សីនៃឱរា
ពាក្យលន់តួ អង្វរចិត្តសូមស្នេហា
ម្ដេចពុំងាមិនចរចាមករកបង
ឆ្លើយមក ណាព្រលឹង
ឱ្យបានដឹង កុំឱ្យរៀមសង្ស័យ
ឆ្លើយមក កុំស្ងៀមធ្វើហី
ខ្មាស់អៀនអ្វី ស្រដីមកចុះស្នេហា
វាចាចិត្ត វាចាចិត្ត ដែលបេតី
ជាសាក្សី ជាសាក្សីនៃឱរា
ពាក្យលន់តួ អង្វរចិត្តសូមស្នេហា
ម្ដេចពុំងា មិនចរចាមករកបង
ម្ដេចពុំងា មិនចរចាមករកបង
ម្ដេចពុំងា មិនចរចាមករកបង
Lyrics powered by www.musixmatch.com