歌詞
រៀមសូម ចងក្រង ស្នេហ៍ភក្ដី
ប្រគល់ជូនស្រី ឆោមមាសស្និទ្ធ
ទុកជា សម្បត្តិ នៃដួងចិត្ត
ដោយគិត កុំសង្ស័យ
រក្សា ទុកផង ណាព្រលឹង
រៀមសូម រំពឹងលើចិត្តស្រី
សន្ដោសប្រោសប្រាណ ដោយប្រណី
និស្ស័យចិត្តកំព្រា
ចិត្តរៀមរំពឹងតែអូនមួយ
ដែលទុកជាត្រួយនៃសង្ខារ
ជួយផង ឱ្យបងផុតនិន្ទា
ពីវេរា ពៀរលោកីយ៍
ទ្វីបស្នេហ៍ រៀមបង ផុតកង្វល់
ពិតជា បានស្គាល់នូវរស្មី
រីករាយ ក្នុងលោកជាមួយស្រី
គ្មានអ្វីរាំងរាឡើយ
ចិត្តរៀមរំពឹងតែអូនមួយ
ដែលទុកជាត្រួយ នៃសង្ខារ
ជួយផង ឱ្យបង ផុតនិន្ទា
ពីវេរា ពៀរលោកីយ៍
ទ្វីបស្នេហ៍រៀមបង ផុតកង្វល់
ពិតជាបានស្គាល់ នូវរស្មី
រីករាយ ក្នុងលោក ជាមួយស្រី
គ្មានអ្វីរាំងរាឡើយ
Written by: Svay Sam Eua


