收錄於

積分

演出藝人
Ros Sereysothea
Ros Sereysothea
演出者
製作與工程團隊
The Cambodian Vintage Music Archive Inc
The Cambodian Vintage Music Archive Inc
製作人

歌詞

ឈាមខ្មៅ ក្រខ្វក់ដក់ជាប់ទ្រូងអូន
បងគ្មានគិតកូន ដែលជាឈាមបង
បងឆ្អែតបងឆ្អន់ បងផ្តាច់ចំណង
ភ្លេចអូននិងបង ធ្លាប់រួមមេត្រី
ចិត្តអើយ ចិត្តប្រុសអមនុស្សធម៌
ចិត្តបងគ្មានល្អ ចំពោះរូបស្រី
ចិត្តព្រានអាក្រក់ ជួជាតិពេកក្រៃ
ចិត្តចង់មានថ្មី មករករឿងអូន
ក្តៅអើយ សែនក្តៅ ក្តៅនឹងចិត្តប្រុស
បោកប្រាស់កេរ្តិ៍ឈ្មោះ ជីវិតសាបសូន្យ
កង្រី ព្រាត់ប្តីចោលបាត់ពីខ្លួន
ស្វិតក្រៀមស្រពោន គ្រាំចិត្តខ្លោចផ្សា
លាហើយ! លាហើយ! លាប្រុសឈាមខ្មៅ
ជាតិនេះស្លាប់ទៅ កុំនៅសោកា
អាឡោះអាល័យ ថ្លៃប្រុសជីវ៉ា
ទុកជាតម្រា សម្រាប់រូបខ្ញុំ
ក្តៅអើយ! សែនក្តៅ ក្តៅនឹងចិត្តប្រុស
បោកប្រាស់កេរ្តិ៍ឈ្មោះ ជីវិតសាបសូន្យ
កង្រី ព្រាត់ប្តីចោលបាត់ពីខ្លួន
ស្វិតក្រៀមស្រពោន គ្រាំចិត្តខ្លោចផ្សា
លាហើយ! លាហើយ! លាប្រុសឈាមខ្មៅ
ជាតិនេះស្លាប់ទៅ កុំនៅសោកា
អាឡោះអាល័យ ថ្លៃប្រុសជីវ៉ា
ទុកជាតម្រា សម្រាប់រូបខ្ញុំ
Written by: Ros Sereysothea, ខៀវ សុខា
instagramSharePathic_arrow_out