積分

演出藝人
ខាន់ ជេមស៌
演出者
គូ ម៉ា
គូ ម៉ា
演出者
詞曲
Sok Sothearath
Sok Sothearath
作曲家
សេង សុវណ្ណី
詞曲創作
製作與工程團隊
Galaxy Navatra
Galaxy Navatra
製作人

歌詞

I.នែ !វើយ នែ !អាប្អូនពៅ បើគិតៗទៅយើងអភ័ព្វណាស់ មុខឡើងកញ្ចាស់ៗ មិនទាន់មានសោះអ្នកបានប្រពន្ធ បងនេះអាយុជាងសែ អាឯងនេះទើបអើយសាមបួន ឥឡូវចង់បានប្រពន្ធ មិនដឹងទៅគន់រកកន្លែងណា ហាអឺៗៗ ហាអើយ… ព្រោះស្រីភូមិយើងគេការអស់ហើយ
II.នែ !ៗៗ ណាបងប្រុស បងឯងគិតខុសពីរឿងខ្ញុំទេ ពិតមែនតែយើងទំនេរ ប៉ុន្តែខ្ញុំនេះថាមិនដូចបងឡើយ ប្អូនបងក៏ទើបរៀនចប់ ថាឥឡូវមានភ័ព្វបានសង្សារហើយ ចាំមើលតែដល់ខែក្រោយ ខ្ញុំឱ្យម៉ែចូលស្តីការឆាប់ៗ ហាអឺៗៗ ហាអើយ… បងឯងត្រៀមស្តាប់ភ្លេងការខ្ញុំទៅ
III.យីអាប្អូនកំហូច អាឯងនេះខូចមិនដឹងខ្លួនទេ បងខំតែនៅទំនេរ មិនទាន់មានស្នេហ៍ព្រោះអាណិតប្អូនពៅ ស្រាប់តែវាលេងមួយក្បាច់ ស្ទើរនឹងប្រកាច់សន្លប់ឆៅៗ បងខំអាណិតប្អូនពៅ ឥឡូវវាថាជិតបានការហើយ ហាអឺៗៗ ហាអឺយ… ឥឡូវស្តាយក្រោយវាការមុនហើយ
IV.នែ !ៗៗៗ ណាបងប្រុសអាពៅសុំទោសថាអាបងកុំខឹង ភ័យអីអារឿងប៉ុណ្ណឹង ថាមិនបាច់មកខឹងអាប្អូនពៅឡើយ ចាំមើលថ្ងៃភ្ជាប់ពាក្យខ្ញុំ ក្រមុំច្រើនណាស់ចាំប្អូនរើសឱ្យ រង់ចាំតែការខ្ញុំហើយ បងអ្ហើយដល់វេនញុំាការបងម្តង....ហាអើៗៗ អើយ.... ចាំប្អូនពៅចងបៀរបងដប់កេស
Written by: Sok Sothearath, សេង សុវណ្ណី
instagramSharePathic_arrow_out

Loading...