album cover
សុំពឹងចែម្តង
25
流行樂
សុំពឹងចែម្តង 由 Galaxy Navatra KH 於 2023年10月12日發行,收錄於專輯《 》中សុំពឹងចែម្តង - Single
album cover
發行日期2023年10月12日
標籤Galaxy Navatra KH
旋律
原聲音質
Valence
節奏感
輕快
BPM103

積分

演出藝人
ធឿន បុរី
ធឿន បុរី
演出者
អ៊ុក សុវណ្ណារី
អ៊ុក សុវណ្ណារី
演出者
詞曲
យ៊ាំង បូរិន្ទ
詞曲創作
製作與工程團隊
Galaxy Navatra KH
Galaxy Navatra KH
製作人

歌詞

(ប្រុស)
ឱ ! ចែអើយចែ ខ្ញុំសូមពឹងពាក់ម្តង
សូមចែជួយខ្ញុំផង
ព្រោះតែបេះដូងខ្ញុំមានបញ្ហា
ចង់ឱ្យចែជួយព្រមស្រឡាញ់ខ្ញុំ
ព្រមធ្វើសង្សារ ហើយស្ម័គ្ររៀបការ
ចែយល់ណាដែរណាចំពោះខ្ញុំ
បើចែយល់ព្រមខ្ញុំនឹងថ្នាក់ថ្នមចែមួយជិវិត
(ស្រី)
មិនដឹងប្រុសអីនិយាយស្តីមិនចេះគិត
ធ្វើឱ្យមួមៅទាំងព្រឹក
ចង់ដឹងក្នុងចិត្តតើពូគិតអី
ពូហៅខ្ញុំចែទាំងដែលខ្ញុំទើបតែអាយុម្ភៃ
ហ៊ានផ្តោះផ្តងសម្តី
តើសាច់ការអីខ្ញុំត្រូវស្រឡាញ់
មុខដូចកញ្ចាញ់ចេក
មុខឡើងចាស់ផ្តាំមុនវាចា
(ប្រុស)
រឿងបែបនេះទេ ចែអើយសូមចែយល់
ព្រោះតែខ្ញុំមិនទាន់ស្គាល់
អ្វីទៅដែលគេហៅថាស្នេហា
ណាមួយខ្ញុំក៏ចង់ឃើញ
ខ្លួនឯងនេះមានសង្សារ
ខ្ញុំគ្មានចេតនាថាមុខចែចាស់ឬអ្វីផ្សេងទេ
ហៅអូនក៏បានដែរ ចុងក្រោយ
តែគង់តែយើងស្រឡាញ់គ្នា
(ស្រី)
ចង់ស្រឡាញ់ខ្ញុំរាល់ថ្ងៃចេះរកស៊ីនៅ
ខ្ញុំសូមជម្រាបត្រង់ទៅ
សព្វថ្ងៃខ្ញុំចេះតែចៀនពងទា
ចេះតែរអ៊ូមិនចេះថ្នាក់ថ្នមប្តីដូចជាគេ
ឆាប់ដកចិត្តស្នេហ៍
ទៅវិញចុះបងប្រយ័ត្នស្តាយក្រោយ
មិនទាន់ហួសពេលឡើយ
បងអើយតិចស្តាយយំខកខ្លួនទៅ
រួម
(ប្រុស)
ញុំាអីក៏បានឱ្យតែស្នាដៃអូន
បងមិនប្រកាន់ទេស្ងួន
ម្ហូបដែលអូនធ្វើគឺដឹងតែប៉ូវ
(ស្រី)
កុំទាន់អាលអរចូលស្តីដណ្តឹងគេសិនទៅ
បើហ៊ានរអ៊ូងូវៗ ច្បាស់ប្រាកដត្រូវដឹងដៃខ្ញុំហើយ
(ប្រុស)
មិនរអ៊ូឡើយ
(ស្រី)
ច្បាស់ទេបងអើយកុំបានតែមាត់
(ប្រុស)
ច្បាស់ណាស់បងស្បថ
បុណ្យបិណ្ឌភ្ជុំចប់ចូលស្តីមាសមេ
Written by: Sok Sothearath, យ៊ាំង បូរិន្ទ
instagramSharePathic_arrow_out􀆄 copy􀐅􀋲

Loading...