收錄於

積分

演出藝人
Sinn Sisamouth
Sinn Sisamouth
演出者
Pen Ran
Pen Ran
演出者
詞曲
Sinn Sisamouth
Sinn Sisamouth
作詞
Mer Bun
Mer Bun
作曲
製作與工程團隊
The Cambodian Vintage Music Archive Inc
The Cambodian Vintage Music Archive Inc
製作人

歌詞

យើងបានស្ម័គ្រស្មោះ រួមរស់ជិតគ្នា
សុខសាន្តគ្រប់គ្រា
អាពាហ៍ពិពាហ៍ ជាត្រើយ វាសនា
ពិតមែនហើយណា កនិដ្ឋា
ប្តូរផ្ដាច់សង្ខារ អូនហើយនិងបង
អូនគេងរង់ចាំ ខែឆ្នាំមកដល់
ទើបផុតកង្វល់
បានយល់រសជាតិនៃក្ដីស្នេហ៍ស្នង
ពិតណាស់ហើយ ស្រស់កែវនួនល្អង
ចំណែកចិត្តបង ក៏ដូចជាចិត្តស្រី
ចុះកម្ម អកុសល អ្វីរូបអូន
ក្ដីសង្ឃឹមប្រែជាសាបសូន្យ
ក្រៀមស្វិតស្រពោន ឥតន័យ
មកពង្រាត់ឱ្យព្រាត់ ពីដួងហឬទ័យ
នេះគឺកម្មទេស្រី
ជេរស្ដីឱ្យព្រាត់បាន
បើសិនជាចិត្តបងឥតអាឡោះ
គ្មានស្ដាយស្រណោះ
ប្អូនកុំស្មានខុស ណាស្រស់កល្យាណ
ចំណែកអូន ស៊ូសូន្យក្ស័យប្រាណ
បើសិនមិនបាន ជួបបងក្នុងជាតិនេះ
បើសិនជាចិត្តបងឥតអាឡោះ
គ្មានស្ដាយស្រណោះ
ប្អូនកុំស្មានខុស ណាស្រស់កល្យាណ
ចំណែកអូន ស៊ូសូន្យក្ស័យប្រាណ
បើសិនមិនបាន ជួបបងក្នុងជាតិនេះ
Written by: Mer Bun, Sinn Sisamouth
instagramSharePathic_arrow_out